គួរតែ​នៅ​ក្នុង​គុក ​ឬ​យក​មក​កាប់​ដៃ​វិញ​?! មហាជន​និង​អ្នក​សិល្បៈ​ថ្កោលទោស​ស្ត្រី​យក​កាំបិត​កាប់​ដៃ​កូន​អាយុ​៥​ឆ្នាំ

Spread the love

ភ្នំពេញ ​៖​ គិត​រហូត​មកទល់ពេលនេះ​នៅតែមាន​ការបន្ត​ចែករំលែក​យ៉ាង​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលើ​ករណី​ដែល​ស្ត្រី​ម្នាក់​បាន​ប្រើ​ហិង្សា​ដោយ​ការវាយដំ​លើ​រាងកាយ​និង​ប្រើ​កាំបិត​ប៉័ងតោ​មក​កាប់​ម្រាម​ដៃ​កូនស្រី​អាយុ​ទើប​៥​ឆ្នាំ​បណ្តាល​ឲ្យ​រងរបួស​ហូរឈាម​ស្រោច​ពេញ​ព្រះធរណី គួរ​ឲ្យ​ខ្លោចផ្សា​បំផុត។

តាមរយៈ​នៃ​ការ​បែកធ្លាយ​នូវ​ដំណឹង​ដ៏​រន្ធត់​និង​ភ្ញាក់ផ្អើល​ជុំវិញ​ករណី​ម្តាយ​ចិត្ត​អប្រិយ​ហ៊ាន​យកដៃ​កាប់​កូនស្រី​អាយុ​៥​ឆ្នាំ​បណ្តាល​ឲ្យ​របួស​ឈាម​ពេញដៃ​នេះ ​បាន​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​និង​ចាប់អារម្មណ៍​បំផុត​សម្រាប់​មហាជន​អ្នក​ចូលចិត្ត​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ក្នុងនោះ​ក៏​មានការ​ថ្កោលទោស​និង​ស្នើ​​ឲ្យ​សមត្ថកិច្ច​ស្វែង​ម្តាយ​ចិត្ត​រូប​ខ្មៅ​រូបនេះ​មក​ដាក់ទោស​តាមច្បាប់​ទៀតផង​។​

ផ្អែក​តាម​ការ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ដ៏​អាណិតអាសូរ​របស់​ក្មេងស្រី​រូបនោះ​ម្ចាស់​Account Facebook ឈ្មោះ Vi na បាន​សរសេរ​រៀបរាប់​ទាំង​ក្តី​រន្ធត់ចិត្ត​ថា​ យប់នេះ​ខ្ញុំ​គេង​មិន​លក់​ទេ​ព្រោះ​មាន​ម្តាយ​ចិត្តខ្មៅ​លើកដៃ​វាយ​នឹង​យក​កាំបិត​តាំង​តោ​ដេញ​កាប់​កូន​ចំពោះមុខ​ខ្ញុំ យ៉ាងនេះ​ម្តាយ​ចិត្ត​អប្រិយ ទោះ​យ៉ាង​មិច​ក៏ដោយ មិនគួរ​ធ្វើ​ដាក់​ក្មេង​បែបនេះ​ដែរ ម្តាយ​អញ្ចឹង​ត្រូវ​ដាក់ទោស​ម៉េច មេត្តាជួយ​ស៊ែរ​គ្នា​ផង​។​

ដោយឡែក​សម្រាប់​តារាចម្រៀង​អ្នកនាង ទូច ស្រី​ល័​ក្ខ ក៏បាន​បញ្ចេញ​ប្រតិកម្ម​ដែរ​ថា​ឱ !​អ្នក​ម្តាយ​ចិត្ត​អប្រិយ​អើយ​ហេតុអ្វី​ក៏​ដាច់ចិត្ត​លើកដៃ​យក​កាំបិត​ប៉័ង​តោ​កាប់​ដៃ​កូន​យ៉ាង​នេះ​សួរ​ថា​ម្តាយ​ចិត្ត​អប្រិយ​ដូចជា​អ្នកឯង​នេះ​តើ​គួរតែ​នៅ​ក្នុង​គុក​ឬក៏​គួរ​យក​មក​កាប់​ដៃ​វិញ​?​ខ្ញុំ​ឈឺផ្សា​រណា​ស់លោក​អើយ​ទឹកភ្នែក​របស់ខ្ញុំ​វា​ស្រក់​ព្រោះ​ពិតជា​អាសូរ​ក្មួយ​ស្រី​ណាស់​តើ​មាន​ទេ​នៅលើ​លោក​នេះដែរ​មាន​ម្តាយ​ប្រដៅ​កូន​ដោយ​យក​កាំបិត​កាត់​ដៃ​កូន​ខ្លួនឯង​អាយុ​​៥​ឆ្នាំ​បែបនេះ​?​។​

អ្នកនាង ទូច ស្រី​ល័​ក្ខ បន្ថែមទៀតថា​ ដៃ​ហូរឈាម​ក្រហមឆ្អៅ​ប្រឡាក់​ពេញ​ខ្លួន​ទួញ​យំ​ស្រែ​ដោយ​ភាពឈឺចាប់​ដោយ​មិន​នឹកស្មានថា ម្តាយ​របស់ខ្លួន​ហ៊ាន​លើកដៃ​យក​កាំបិត​តាំង​តោ​មក​ដេញ​កាប់​កូន​បែបនេះ​សោះ​ក្នុង​ក្តី​រន្ធត់​អាណិត​ក្មេង​មិនទាន់​ដឹងក្តី​បែរ​រង​ក្តី​ទារុណ ពី​ម្តាយ​បែបនេះ​ម្តាយ​អញ្ចឹង​ត្រូវ​ដាក់ទោស​យ៉ាង​ម្តេច មេត្តាជួយ​ស៊ែរ​គ្នា​ផង​។​
​ចាប់អារម្មណ៍​មក​មើល​នៅលើ​Account Facebook ឈ្មោះ Vi na ដែល​បាន​ទម្លាយ​ព័ត៌មាន​លើ​ករណី​របស់​ក្មេងស្រី​រូបនោះ​ដដែល​បានបញ្ជាក់​ចុងក្រោយ​ថា ​​​កន្លងមក​Vina​ខំ​ចិញ្ចឹម​ក្មេង​ម្នាក់នេះ​មក​ទាំង​ក្តី អាណិត ស្រឡាញ់ ព្រម​មកជា​មួយ​ការ​លំបាក​និង​ឈឺចាប់ ដូច្នេះ​បើ​មាន​នរណាម្នាក់​ហ៊ាន ធ្វើបាប​គេ​ប្រការ​ណាមួយ​ឬ​យ៉ាងណារ​នោះ ខ្ញុំ​អត់​ទុកមុខ អោយ​អ្នក​នោះឡើយ​។​

ខ្ញុំ​ហ៊ាន​ប្រឈម​គ្រប់យ៉ាង​ហើយក៏​មានឱកាស​ម្តងនេះ​ទេ​បើសិន​អ្នកឯង​ហ៊ាន​ធ្វើបាប ក្មេង​នេះ​មាន​របួសស្នាម​នៅលើ​រាង​​កាយ​ម្តងទៀត ខ្ញុំ​នឹង​ចេញមុខ​អោយ​ច្បាប់​ដាក់ទោស​អ្នកឯង​ដោយ​គ្មាន​ថ្ងៃ​លើកលែង​ទោះ​អ្នកនោះ​ជា​អ្វី​នឹង​ខ្ញុំ​ក៏ដោយ​មួយទៀត​បើ​បុគ្គល​ណា​ម្នាក់​ចង់​ជួប​ខ្ញុំ​ដោយ​ចង់ដឹង​ហេតុផល​ក្មេង​ម្នាក់នេះ​អញ្ចឹង​ខ្ញុំ​អាច​ជួប​បាន​បើសិន​ខ្ញុំ​មាន​ពេល​។​ យ៉ាង​ក្តី​មកទល់ពេលនេះ​គេ​ពុំទាន់​ដឹង​ទេ​ថា​ក្មេងស្រី​រងគ្រោះ​ខាងលើនេះ​មាន​ទីកន្លែង​ស្នាក់​នៅឯណា​នោះឡើយ​៕​

Facebook Comments

អត្ថបទទាក់ទង