គួរ​ណាស់​អាណិត​ទឹកភ្នែក​ស្រី្ត​ជា​ប្រពន្ធ​ខ្លះ​ដែរ​,​ បុរស​ជា​ប្តី​ចិត្ត​អប្រិយ​ហ៊ាន​លើ​ដៃ​និង​ជើង​ធាត់​ប្រពន្ធ​របួស​ជាំ​សុសសាច់

Spread the love

រូបភាព​បង្ហាញ​នូវ​អំពើ​ហិង្សា​ដែល​បុរស​ជា​ប្តី​ចិត្ត​កំណាយ​វ៉ៃ​ទាត់​ធាក់​ប្រពន្ធ​បណ្តាល​ឲ្យ​មាន​របួស​ស្នាម​ជាំ​សុសសាច់​ ហើយ​ត្រូវបាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ​ពេលនេះ​កំពុង​ក្លាយជា​រឿង​ដ៏​ចាប់អារម្មណ៍​និង​ការរិះគន់​ជាច្រើន​ចំពោះ​ទង្វើ​គ្មាន​សីលធម៌​ពី​សំណាក់​បុរស​ជា​ប្តី​ចិត្ត​អប្រិយ​ម្នាក់​នោះ។

ការ​បង្ហោះ​រូបថត​នៃ​ស្នាមរបួស​ពេញ​ខ្លួន​របស់​នារី​រងគ្រោះ​ម្នាក់នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​លេង​បណ្តាញ​សង្គម​មួយ​ចំនួនធំ​គិតថា​ជា​រឿង​ហិង្សា ​ដែល​បង្ក​ឲ្យ​សង្គម​ស្អប់ខ្ពើម​ និង​ត្រូវតែ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​បង្ក​បុរស​ជា​ប្តី​ម្នាក់។

ថ្វីត្បិតតែ​មានការ​ចែក​រំលែក​នូវ​រូបភាព​នារី​រងគ្រោះ ​ដែល​ត្រូវ​បាន​ប្តី​វាយ​ដុំ​ធ្វើ​បាប​របួស​ស្នាម​​​ពេញ​រាងកាយ​បែបនេះ​ក៏ពិតមែន​ ប៉ុន្តែ​មិនត្រូវ​បាន​ប្រភព​ណាមួយ​បញ្ជាក់ប្រាប់​ពី​អត្តសញ្ញាណ​និង​ទីកន្លែង​រស់នៅ​ពិតប្រាកដ​របស់​នារីរងគ្រោះ​ម្នាក់​នោះឡើយ​ទេ។ ដោយ​ក្នុងនោះ​គ្រាន់តែ​មានការ​អំពាវនាវ​ និង​រិះគន់​ចំពោះ​ទង្វើ​បែប​ដើម្បី​កុំ​ឲ្យ​កើតមាន​បន្តទៀត​នៅលើ​សង្គម​ខ្មែរ​បច្ចុប្បន្ន។

ជាការ​កត់សម្គាល់​ទាក់ទង​រឿងរ៉ាវ​នៃ​ការប្រើ​អំពើ​ហិង្សា​នេះ​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​កំពុងតែ​កើតមាន​ជា​បន្តបន្ទាប់។ ការផ្ទុះ​ជម្លោះ​រហូត​ប្រើ​អំពើ​ហិង្សា​ទាំងនេះ​ភាគច្រើន​កើតឡើង​ពី​បញ្ហា​មួយចំនួន​ដូចជា​៖ អំណាច​នៃ​ភ្លើង​ប្រចណ្ឌ​(​ស្នេហា​ត្រីកោណ​) ,​ការសេព​គ្រឿង​ស្រវឹង​,​ល្បែង ឬ​បញ្ហា​មួយចំនួនទៀត​។​

ជាក់ស្តែង​កាលពី​ថ្មីៗ​នេះ​ក៏​កើតមាន​អំពើ​ហិង្សា​កាប់សម្លាប់​អតីត​ប្រពន្ធ​ពី​សំណាក់​បុរស​ជា​ប្តី​កើតឡើង​ក្នុង​ទឹកដី​អ្នក​លឿង​បណ្តាល​ឲ្យ​នារី​ជា​ប្រពន្ធ​ដេក​ស្លាប់​ក្នុង​ប្លុក​ឈាម។ ​ចំ​ណែក​ឯ​កន្លង​មកទៀត​ក៏​ធ្លាប់​មានការ​បង្ហោះ​ឬ​Live​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បង្ហាញ​ពី​ជម្លោះ​ក្នុង​គ្រួសារ​រហូត​ក្លាយទៅជា​ការប្រើ​អំពើ​ហិង្សា​ពី​សំណាក់​បុរស​ជា​ប្តី​មកលើ​ប្រពន្ធ​ជាដើម៕

Facebook Comments

អត្ថបទទាក់ទង