គួរ​អាន​ប្រយោគ​ខាងក្រោម​នេះ ​អ្នក​នឹង​ដឹង​ពី​អត្ថន័យ​ទឹកចិត្ត​ប្អូនស្រី​រម្លឹក​គុណ​របស់​បង​នា​ថ្ងៃ​០៨ មីនា ទិវា​សិទ្ធិ​នារី​អន្តរជាតិ

Spread the love

ភ្នំពេញ ​៖ ​មុន​ថ្ងៃ​០​៨​មីនា ២០១៩ គឺជា​ថ្ងៃ​សិទ្ធិ​នារី នារី​គ្រប់រូប​តែងតែ​គិត​ថា​ជា​ថ្ងៃ​ពិសេស​សម្រាប់​មនុស្ស​ស្រី​មិន​ថា​គេ​ឬ​ជា​ខ្ញុំ​វា​ជា​ថ្ងៃ​ដ៏​មានន័យ​មួយ​ហើយក៏​សូម​ឆ្លៀត​ឱកាស​ពិសេស​មួយ​នេះ ​ក៏​សូម​អរគុណ​សម្រាប់​ស្រី្ត មួយរូប​ដែលជា​និ​មិ​ត្តិ​រូប​របស់ខ្ញុំ​ដែល​ខ្ញុំ​តែងតែ​គិតថា​មាន​អ្នកណា​ដែល​តែងតែ​លះបង់ សេចក្ដីសុខ ផ្ទាល់ខ្លួន​ និង​ពេលវេលា​គ្រប់​កាលៈទេសៈ​ដើម្បី​ប្អូន និង​ក្រុមគ្រួសារ​ជាជាង​ខ្លួនឯង​នោះទេ​។​ នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់បង​ស្រី​ម្ចាស់​Ac count Facebook Malinda Sorn។

ប្រភព​បាន​បន្តថា ​ខ្ញុំ​គិតថា​មាន​តិច​បំផុត​ពិសេស​គឺ​សម្រាប់​មនុស្ស​ដែល​រៀបការ​រួច​តែ​ដោយឡែក​នាង​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​នោះ​នាង​ខ្ញុំ​ទទួលបាន​នូវ​ទ្រព្យ​សំណាង និង ការស្រលាញ់​យ៉ាង​ធំ និង​កក់ក្ដៅ​បំផុត​ដែល​នាង​ខ្ញុំ​ជា​កូន​ដែល​កំព្រា​ឪពុក​តាំងពី​នាង​ខ្ញុំ​កើត​បាន ១០​ខែ​រហូតមកដល់​សព្វ​ថៃ្ង តែ​នាង​ខ្ញុំ​មិន​ធ្លាប់បាន​នូវ​ភាព​ឯកា ឬ​មានចិត្ត​រងា​​ម្ដងណា​នោះទេ​ដោយសារ​ការ​លៈបង់​ទាំង​សាច់​ទាំង​ឈាម និង​ការ​ហ៊ាន​ចំណាយ​អាយុជីវិត​សេចក្ដីសុខ​ផ្ទាល់ខ្លួន​ដើម្បី​ខ្ញុំ​ និង​ក្រុមគ្រួសារ​ទាំងមូល​ដោយ​មិន​គិត​អ្វី​បន្តិច​សម្រាប់​ខ្លួនឯង​អោយតែ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​សប្បាយចិត្ត។

ម្ចាស់​Ac count Facebook Malinda Sorn​ដដែល​នេះ​បាន​បន្តថា មនុស្ស​ម្នាក់នេះ​គឺ​ជា​អ្នកមានគុណ​ទី​ពីរ​របស់ខ្ញុំ​ឬ​អាច​និយាយបានថា​ស្មើ​​ម្ដាយ​របស់ខ្ញុំ​ដែរ ​ដោយសារតែ​ម្ដាយ​ខ្ញុំ​គាត់​រស់នៅ​ឆ្ងាយ​ពី​ខ្ញុំ​និង​គាត់ ( នោះ​គឺជា​បងស្រី​បង្កើត​របស់ខ្ញុំ ) ឬ ហៅថា (Angel Moon )​ការស្រលាញ់​ដ៏​ធំធេង​មួយ​នេះ​ស្មើនឹង​ការ​លះបង់​ស្ទើរ​កន្លះ​ជីវិត​របស់គាត់​មកលើ​ការគ្រប់គ្រង​ខ្ញុំ ​ទោះបីជា​នាង​ខ្ញុំ​ធំ​ដឹងក្ដី​ក៏​គាត់​មិនដែល​លែងដៃ​ខ្ញុំ ឬ​ទុក​ខ្ញុំ​ចោល​សូម្បី​តែមួយ​ថៃ្ង …។

មាន​ថ្ងៃមួយ​ដោយសារតែ​គ្រួសារ​ខ្ញុំ​ក្រ​ហើយ​កាលនោះ​ខ្ញុំ​នៅ​តូចៗ​អ្នកជិតខាង​គេ​អាណិត​ពួក​ខ្ញុំ​បានអោយ​អាហារ​ពួក​ខ្ញុំ​ញ៉ាំ បងស្រី​របស់គាត់​មិន​ហ៊ាន​ហូប​អស់​ទេ ទោះបី​គាត់​គិតថា​ឆ្ងាញ់​សម្រាប់​គាត់​ក៏ដោយ​ គាត់​តែង​គិតថា​បើសិនជា​អញ​ហូប​អស់ តើ​ប្អូន​របស់​អញ​បាន​អី​ហូប បើ​យើង​គ្មាន​ប្រាក់សោះ​ទាំងនេះ​ជា​ចិត្ត​បងស្រី​ខ្ញុំ ពេលខ្លះ​ខ្ញុំ​មិនអាច​និយាយ​ផ្ទាល់មាត់​បាន​មានតែ​ការ​ផ្ញើ​សារ ទើប​អាច​និយាយ​ចេញពី​ចិត្ត​ថា​ប្អូន​ពិតជា​ស្រលាញ់ និង រីករាយ​ដោយបាន​កើតមក​ជាតិ​នេះ​អាច​ធ្វើជា​ប្អូនស្រីរ​បស់បង។ ប្រភពពី​បងស្រី​ម្ចាស់​Account Facebook Malinda Sorn​បាន​បន្ត។

បងស្រី​បាន​និយាយទៀតថា​ ខ្ញុំ​ប្រាថ្នា​កើតជាតិ​ណា​យើង​ទាំងពីរ​ពិតជា​អាច​ក្លាយជា​ឈាម​តែមួយ​ព្រោះ​អូន​គិតថា​បង​មានន័យ​និង​តម្លៃ និង​​​ចំណែក​ក៏​ធំ​សម្រាប់​ប្អូនស្រី​ម្នាក់នេះ​ដែល​ពួកយើង​ជា​កូន​ដែល​កំព្រា​ ហើយ​អូន​សង្ឃឹមថា​អូន​អាច​យក​គំរូ​ល្អៗ​ និង​ជាម​នុស្ស​ដែល​ចេះ​យោគយល់​ និង​ចេះ​អធ្យាស្រ័យ​ល្អ តាម​បងស្រី​សំណ​ប់​ចិត្តបាន។ ហើយក៏​សូម​អរគុណ​ដល់​ថ្ងៃ​៨​មីនា​ដែល​បាន​បង្កើត​ថ្ងៃនេះ​ឡើង ​ទើប​ខ្ញុំ​អាចមាន​ឱកាស​បាន​បញ្ចេញ​នៅ​អារម្មណ៍​ពិត​ទៅកាន់ បងស្រី​សម្លាញ់​របស់​ប្អូន​សង្ឃឹមថា​សារ​នេះ​អាចធ្វើអោយ (Angel Moon ) រីករាយ ជូនពរ​ដល់​នារី​ទាំងអស់​មាន​សេចក្ដីសុខ៕

Facebook Comments

អត្ថបទទាក់ទង