គួរ​ឲ្យ​អនិច្ចា​ណាស់! គ្មាន​សិល្បករ​ប្រទេស​ណា​កម្សត់​ជាង​សិល្បករ​របាំ​បូរាណ​ខ្មែរ​ទេ

Spread the love

ភ្នំពេញ ​៖​ ជា​ការ​ពិត​ណាស់​បច្ចុប្បន្ន​វិស័យ​សិល្បៈ​ផ្នែក​បុរាណ​ខ្មែរ​មួយ​ចំនួន​កំពុងតែ​ប្រឈម​នឹង​ការបាត់បង់​ ខណៈ​ដែល​មាន​ទស្សនិកជន​ខ្មែរ​ជាច្រើន​ហាក់​មិនសូវ​ចាប់អារម្មណ៍​គាំទ្រ​ និង​អភិរក្ស​លើ​វិស័យ​ផ្នែក​នេះ​ គឺ​ភាគច្រើន​កំពុង​មាន​ទំនោរ​ទៅ​រក​សិល្បៈ​សម័យ​ទំនើប​ ដែល​គេ​ហៅថា​បែក​ស្លុយ។

មាន​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដោយ​បាន​រៀបរាប់​ថា ​គ្មាន​សិល្បករ​ប្រទេស​ណា​កម្សត់​ជាង​សិល្បករ​របាំ​បូរាណ​ខ្មែរ​ទេ មិន​ត្រឹមតែ​ឲ្យ​តម្លៃ​ថោក​ទេ ហើយ​ថែមទាំង​គ្មាន​កិត្តិយស​ទៀត​ម្នាក់ៗ​ផុស​ពេញ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ព្រោងព្រាត​ថា ​ខ្លួន​ស្រឡាញ់​សិល្បៈ​បុរាណ​ខ្មែរ​ណាស់ ចង់​រក្សា ចង់​អភិរក្ស ចង់​ផ្សព្វផ្សាយ​ឲ្យ​គេ​ស្គាល់ ​តែ​នៅពេល​មានកម្ម​វិធី​ម្តងៗ​ជួល​របាំ​រកតែ​តម្លៃ​ថោក​ ហើយ​តម្លៃ​ដូច​ផ្សារ​ត្រី។

ប្រភព​បាន​បន្ត​ថា ​បន្ទប់​ផ្លាស់ប្ដូរ​សម្លៀក​បំពាក់​​សម្រាប់​អ្នក​របាំ​ផ្លាស់កន្លែង​ណា​ក៏បាន​ដែរ ឲ្យ​តែ​តែងខ្លួន​បាន​មិន​ថា ​ឡើយ​បន្ទប់ទឹក ពីព្រោះ​បន្ទប់​ម៉ាស៊ីនត្រជាក់​ទុក​ឲ្យ​តារា​ចម្រៀង​សម័យ​តែងខ្លួន​ហើយ​ម្ហូបអាហារ​ម្ចាស់​កម្មវិធី​មិន​ឲ្យ​ហូប​ទេ ពី​ព្រោះថា​វា​ថ្លៃ​អ្នក​សិល្បៈ​បុរាណ​ដូច​ពួក​យើង​មិន​សមនឹង​ហូប​វា​ទេ ​រាំ​ចប់​ហូបបាយ​ផ្ទះ​រៀងៗ​ខ្លួន​ទៅ។

ប្រភព​ដដែល​បាន​បន្ថែមថា ​អនិច្ចា​ណាស់​អ្នក​សិល្បៈ​បុរាណ​ខ្មែរ​អើយ បន្តិចទៀត​លែង​មាន​អ្នក​ស្នង​ទើប​ដឹង​ថា​បាត់​បង់​ ហើយ​ឈប់​ពោល​ពាក្យ​ថា ​គេ​ជា​ចោរ​លួច​ទៀ​តទៅ​ យើង​ខ្លួនឯង​ទេ​ដែល​គ្មាន​សមត្ថភាព​ថែរក្សា​អរិយធម៌ មរតក​វប្បធម៌​ដ៏​ផូរផង់​នេះ​ឲ្យ​នៅរស់​រៀន​បាន​នោះ។

ជាមួយគ្នា​នៃ​ការ​បញ្ចេញ​គំនិត​ខាងលើ​ គេ​សង្កេតឃើញ​មាន​តារា​ខ្មែរ​ដូចជា​អ្នកនាង ខាត់ សុ​ឃីម និង​តារ​ប្រុស​-​ស្រី​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​ទស្សនៈ​គាំទ្រ​ ហើយក៏​បាន​អំពាវនាវ​យ៉ាង​​ទទូច​ដល់​មហាជន​ខ្មែរ​ទាំងអស់​ត្រូវតែ​ចូលរួម​លើកស្ទួយ​និង​គាំទ្រ​វប្បធម៌​សិល្បៈ​បុរាណ​ខ្មែរ៕

 

Facebook Comments

អត្ថបទទាក់ទង