គេ​គ្រប់គ្នា​កំពុង​សប្បាយរីករាយ ​នឹង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ តែម៉ែ​វិញ​តស៊ូ​ទាំង​កណ្ដាលថ្ងៃត្រង់

Spread the love

ភ្នំពេញ ​៖​ កំពុងមាន​ការចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បង្ហាញ​ពី​ការ​អាណិតអាសូរ​ខ្លាំង​ ក្រោយពេល​មានការ​បង្ហោះ​នូវ​រូបភាព​ដ៏​សង្វេគ​របស់​ដូន​​​ចាស់​ម្នាក់​ ដែល​នៅក្នុង​ដៃ​មាន​កាន់​សំបក​កំប៉ុង ​និង​កាន់​រទេះ​អូស​សំបក​ដប​ និង​កំប៉ុង​ទាំង​កណ្តាល​ថ្ងៃត្រង់​គួរ​ឲ្យ​អាសូរ​ជាទីបំផុត។

បើ​យោងតាម​ការ​បង្ហោះ​នៅលើ​ម្ចាស់​Account Facebook ឈ្មោះ Khom Sokkhaythiy បាន​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​យ៉ាង​កម្សត់​បែបនេះ​ថា ​គ្រប់គ្នា​កំពុង​សប្បាយរីករាយ​នឹង​សង្ក្រាន្ត​សាលា​ខ្ញុំ​ ក៏​សប្បាយ​នឹង​គេ​ដែរ​ តែ​អ្វីដែល​ធ្វើអោយ​ខ្ញុំ​ចង់​យំ​ ហើយ​ចង់​ឱប​ចង់​ថើប​អ្នក​ម្ដាយ​ថ្លៃ​ ហើយ​អស់កម្លាំង​ចិត្ត​និង​រីករាយ​ព្រោះ​ពេល​កូន​ក្រឡេក​ទៅ​ឃើញ​ម៉ែ​កំពុង​រើស​កំប៉ុង​ផង​រើស​សំរាម​ផង ទាំង​កណ្ដាលថ្ងៃត្រង់។

ប្រភព​បាន​បន្តថា ​អារម្មណ៍​ពិត​ខ្ញុំ​ពេលនោះ​ក៏​ខ្ញុំ​ស្ទុះ​ទៅជិត​គាត់​ហើយ​ជូន​…..​ខ្លះ​អោយ​អ្នក​ម្ដាយ មើលទៅ​អ្នក​ម្ដាយ​គាត់​ក្ដៅ​ខ្លាំងណាស់​ហើយ ពេលនោះ​ខ្ញុំ​សួរ​គាត់​ថា (​ម៉ែ​ក្ដៅ​ទេ ម៉ែ​ហត់​ទេ ម៉ែ​ឃ្លាន​ទេ​) គាត់​ឆ្លើយ​វិញ​ថា ចា៎​កូន​(​ក្ដៅ​ណាស់​ហើយ​ឃ្លាន​តែ​ទាល់តែ​យប់​ទើប​ម៉ែ​ពិសា​​អី​ព្រោះ​គាត់​ថា​ចាំ​ហូប​ជុំ​ជាមួយ​ចៅ​គាត់​) ឱ​អ្នក​ម្ដាយ​នៃ​ជីវិត​កូន​អើយ​ ហេតុ​អី្វ​វាសនា​អ្នក​ម្ដាយ​រស់​ក្រោម​មេឃ​លើដី​ដែរ ​តែ​ម៉េច​ក៏​ជីវិត​ម៉ែ​លំបាក​ដល់​ថ្នាក់​នេះ​។​

តាមរយៈ​នេះដែរ​បានធ្វើ​ឲ្យ​មហាជន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បង្ហាញ​ពី​ការ​ណិ​ត​អាសូរ​ខ្លាំង​ដល់​គាត់​។​មិនតែប៉ុណ្ណោះ​ក៏មាន​ការបន្ត​ចែក​រំ​លែង​ជា​បន្តបន្ទាប់​ដើម្បី​ស្វែងរក​សប្បុរសជន​ជួយ​ថវិកា​​ខ្លះ​ដល់​លោកយាយ​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង