គ្មាន​យល់មុខ​ទេ! ម៉ៃ សុគន្ធ រិះគន់ ​យ៉ាង​ចាស់ដៃ​លើ ឆេង ទី​ម៉ា ថា​ ជា​តារា​កូនកាត់​ជនជាតិ​​​កួយ

Spread the love

ភ្នំពេញ ​៖​ បន្ទាប់ពី​មាន​ការ​ចុះផ្សាយ ​និង​ភ្ញាក់ផ្អើល​ ដោយ​ប្រៀបប្រដូច​តារា​ចម្រៀង​ម្ចាស់​បទ ជីវិត​ធ្លាប់តែ​កំព្រា លោក ឆេង ទី​ម៉ា ទៅនឹង​តារា​បរទេស​វ័យ​២២​ឆ្នាំ​ម្នាក់​នោះ​, ​​ស្រាប់​តារា​ចម្រៀង​រៀមច្បង​លោក ម៉ៃ សុគន្ធ ចេញមុខ​រិះគន់​យ៉ាង​ចាស់ដៃ​ថា ​ជា​តារា​កូនកាត់​ជនជាតិ​កួយ​ទៅវិញ។

នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក ម៉ៃ​សុគន្ធ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​របស់​តារា​ប្រុស​រូបនេះ​ដោយ​រិះគន់​ថា ​ដំណឹង​ទាន់​ហេតុការណ៍ អា​បឿន កំពុង​បន្លំ​ជា​តារា​កូរ៉េ​វ័យ​២២​ឆ្នាំ​ពិតប្រាកដ​ហើយ​ កុំ​ចង់​មក​បោក​ណា​អា​បឿន​ជនជាតិ​កួយ។ មួយ​ណា​ពិត​មួយ​ណា​ក្លែងក្លាយ​តោះ (Edit and Real )​សាច់​ដូច​កង្កែប សុទ្ធតែ​តារា​កូរ៉េ កូនកាត់​កួយ។

លោក​ម៉ៃ សុគន្ធ បាន​បន្ថែម​ថា បើ​ប្រៀបធៀប​គ្នា​ទៅ​ហ្នឹង​ម្ចាស់​បទ សន្តិសុខ​គុជ ទើប​រូបរាង​និង​ទម្រង់​មុខមាត់​របស់​គេ​សម​គ្នា​ទៅ​នឹង​កូនកាត់​កូរ៉េ​មែន​។​ ចំណែកឯ ឆេង ទី​ម៉ា ឯណោះ​វិញ​គឺ​មុខ​និង​សាច់​ខ្មៅ​ដូច​សត្វ​ក្របី​ជា​គ្នា​។​ ជាមួយគ្នានេះ ​ក៏​មានការ​លើកឡើងថា​ យុវជន​ម្នាក់​កំពុងតែ​ល្បី​ថា​ជា​កូនកាត់​បរទេស។

ប្រភព​បាន​បន្ត​ថា​ វ័យ​ទើប​២២​ឆ្នាំ​សោះ តែ​មាន​រូបរាង​សង្ហា​មិន​ចាញ់​តារា​Hollywood​។​ បើតាម​ប្រភពពី​កំពូល​តារាចម្រៀង​លោក ម៉ៃ សុគន្ធ បាន​អះអាងថា ​យុ​វជន​រូបនេះ​ជា​កូនកាត់​ជនជាតិ​កួយ​(​បរទេស​)​អរគុណ​។​ គិត​មកទល់ពេលនេះ​នៅ​ពុំទាន់​មានប្រតិកម្ម​ណាមួយ​សាមីខ្លួន​លោក ឆេង ទី​ម៉ា នៅឡើយ​ទេ​ជុំវិញ​ការរិះគន់​របស់​លោក ម៉ៃ សុគន្ធ ខាងលើនេះ៕

Facebook Comments

អត្ថបទទាក់ទង