ឃាតកម្ម​កាប់សម្លាប់​ រួច​កាត់​ចិញ្ច្រាំ​សាកសព​ជា​កង់ៗ​បោះ​ចូល​ក្នុង​ទឹកទន្លេ ​ត្រូវ​បាន​បំបែក

Spread the love

ភ្នំពេញ ​៖ ​ករណី​ឃាតកម្ម​កាប់សម្លាប់​រួច​កាត់​ចិញ្ច្រាំ​សាកសព​បោះ​ចូលក្នុង​ទឹកទន្លេ​ ​ទីបំផុត​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​សហការគ្នា​យ៉ាង​ដុតដៃដុតជើង​រហូត​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ជា​ឃាតក​យកមក​ធ្វើ​ត្រាប់​តាម​ពី​រូបភាព​នៃ​ការសម្លាប់​ដ៏​ឃោរ​ឃៅ​នេះហើយ។

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​ស្ត្រី​ជា​ឃាតក​ដៃ​ឆៅ​ឃោរ​ឃៅ​ម្នាក់​នោះ បាន​ប្រើល្បិច បបួល​មិត្តភក្តិ​ដែល​ប្រកប​របរ​ចងការ​ប្រាក់​មកលេង​ផ្ទះ​របស់ខ្លួន​នៅ​ម្តុំ​អតីត​តេ​៣ ​រួច​រៀប​គម្រោង​កាប់សម្លាប់​ជនរងគ្រោះ​ដោយ​កាប់​ព្រលះ​ជា​បំណែកៗ​(​កាត់​ដៃ​កាត់​ជើង​កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់​) យកទៅ​បោះចោល​នៅក្នុង​ទន្លេ​ ​រួច​ត្រូវបាន​អ្នកនេសាទ បង់សំណាញ់ ប្រទះឃើញ តែម្តង​។​

ប្រភព​បាន​បន្តថា ​បន្ទា​ប់​ពី​អ្នក​បង់សំណាញ់​បាន​បង់​ជាប់ កំណាត់​ដៃ​និង​កំណាត់​ជើង​នៅក្នុង​ទឹកទន្លេ​រួចមក​ឃាតក​ ក៏​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​១០​ខែមិថុនា ឆ្នាំ​២០១៩​។​ ក្រោយពី​ឃាត់ខ្លួន​ស្ត្រី​ជា​ឃាតក​​រូបនោះ​នៅ​ព្រឹក ថ្ងៃទី​១១​ ខែមិថុនា​នេះ ​កម្លាំង​ជំនាញ​បាន​នាំ​ស្ត្រី​ជា​ឃាតក​​ដៃ​ឆៅ​សម្លាប់​មិត្តភក្តិ​ទៅពិនិត្យ​នៅ​ទីតាំង​សម្លាប់​នៅក្នុង​ផ្ទះ​ជនដៃដល់ និង ទីតាំង​មាត់ទន្លេ​ដែល​ឃាតក​យក​បំណែក​សាកស​ព​ទៅ​បោះចោល​ក្នុង​ទន្លេ សាប​ដើម្បី​បំបិទ​វត្ថុតាង​។​

ជនរងគ្រោះ​ក្នុង​អំពើ​ឃាត​កម្មនេះ​មានឈ្មោះ គឹម យ៉ា​ទាង អាយុ​៤០​ឆ្នាំ ជា​អ្នក​ចងការ​ប្រាក់ និង​មាន​មុខរបរ​អ៊ុតសក់​នៅ​ផ្សារកណ្តាល ហើយ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ បាន​បាត់​ចេញពីផ្ទះ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​១៥៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ក្រោយពី​បាត់​ម្តាយ មិនឃើញ​មក​ផ្ទះ​វិញ កូនស្រី ឈ្មោះ ពេជ្រ ស៊ា​វ​ម៉ី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ទួល​សង្កែ បាន បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុក ​និង​ដើររក​ម្តាយ​ទាំង​យប់​ពេញ ក្រុងភ្នំពេញ គ្រប់​ច្រកល្ហក ប៉ុន្តែ​រក​មិនឃើញ​ទើប​នាង​ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សុំ​ឲ្យ​ជួយ​អន្តរា​គម​ន៍។ ​បន្ទាប់មក​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ក៏បាន​សហការ​​ ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ គួបផ្សំ​នឹង​ការប្រទះឃើញ​កំណត់​ដៃ​កំណើត​ជើង​សព​នៅក្នុង​ទន្លេ​ដែល​អ្នកនេសាទ​បង់ បង់សំណាញ់​ជាប់​នោះ កម្លាំង​ជំនាញ ខណ្ឌ​និង​ក្រុង​បាន​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​ជា​ឃាតក​បាន​កាលពី​យប់​ថ្ងៃទី​១០ មិថុនា​ឆ្នាំ​២០១៩៕​

Facebook Comments

អត្ថបទទាក់ទង