ឃឹម ចរិយា ប្រតិកម្ម​នារី​ម្ចាស់​Account Facebook​មួយ​ ដែល​រិះគន់​ហាង​Share Salon

Spread the love

​ភ្នំពេញ​ ៖​ តារា​សម្តែង ​និង​ជា​ពិធី​ការិនី​ស្ថានីយទូរទស្សន៍​PNN​កញ្ញា ឃឹម ចរិយា បាន​បញ្ចេញ​ប្រតិកម្ម​ការពារ​ជំនួស​ម្ចាស់​ហាង​កក់សក់​មួយ​ដែល​ត្រូវបាន​នារី​ម្នាក់​ដែលជា​អតិថិជន​ធ្វើការ​រិះគន់​ក្រោយពេល​ហាង​នេះ​ធ្វេសប្រហែស​ក្នុងការ​កក់សក់​បណ្តាល​ឲ្យ​មាន​ក្រម៉​​នៅលើ​ស្បែកក្បាល​។​
​បង្ហោះ​ភ្ជាប់​ជាមួយ​ការរិះគន់​របស់​ម្ចាស់​Account Facebook ឈ្មោះ Neak Sor កញ្ញា ឃឹម ចរិយា លើកឡើងថា ការ​post នេះ​មិនមាន​ចេតនា​បង្កជម្លោះ​ឬ​ទើស​នរណា​ឡើយ​កម្រ​ណាស់ តែ​ក៏​ព្រោះ​មិន​ពេញចិត្ត​ព្រោះ statue ប្អូន​មួយ​អាច​បំផ្លាញ​ឈ្មោះ​ហាង​គេ ដែរ​មានការ​គាំទ្រ​ច្រើន​ពី​ភ្ញៀវ វា​ប៉ះ​ការរកស៊ី​គេ​។

កញ្ញា ឃឹម ចរិយា បាន​បន្តថា ប្អូន​បញ្ចេញមតិ​ក្នុងនាម​ជា​ភ្ញៀវ បង​មាន​សិទ្ធិ​ដូចគ្នា​ក្បាល​ណា គ្មាន​នរណា​លាប​ដូរ​ពណ៌​ច្រើនជាង​នាង​ខ្ញុំ​ទេ ទៅ​បើក​មើល camera​បាន យ៉ាងច្រើន​សក់​ស្ងួត​ព្រោះ​ជាតិគីមី​ពណ៌​ច្រើន​លា​បដូរ​ច្រើន ក្មេងៗ​ក៏​ដឹង​។​រាល់​បញ្ហា គួរ​ណាស់ មក​សាកសួរ​ពី​គ្រោះ រក​ដំណោះស្រាយ។​

តារា​ស្រី​កញ្ញា ឃឹម ចរិយា បាន​បន្ថែម​ថាបើ​ពិតជា​ដោយសារ​ជាង​លាប​ខុស​ឬ​ប្រការ​ណាមួយ មិនមែន​មក post លក់​ហាង​គេ​អញ្ចឹងទេ ដឹង​ទេ​បទ​បង្ខូច បរិហារកេរ្តិ៍ គេ​អាច​ប្តឹង​បាន រិះគន់​ដើម្បី​ស្ថាបនា​? មើល​ការ​សរសេរ​គាត់​គឺ​បិទផ្លូវ​រកស៊ី​គេ​តែម្តង ចេតនា​អ្វី​អោយ​ប្រាក​ដ ?៕​

Facebook Comments

អត្ថបទទាក់ទង