ឃើញ សុខ ពិសី មិន​មាត់ៗ​កុំ​ថា​ស្លូត​នោះ​ ពេលនេះ​បានចេញ​មុខ​ពន្លះ​យ៉ាង​ចាស់ដៃ​

Spread the love

ភ្នំពេញ ​៖​ មិន​ដឹង​ខឹង​ឬ​អន់​ចិត្ត​ជាមួយ​ន​រណា​នោះ​ទេ ​ទើប​​​តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម​សាន់​ដេ​កញ្ញា សុខ ពិសី មុន​នេះ​បន្តិច​ បាន​ជះ​កំហឹង​ខ្លាំងៗ​ហាក់​មាន​ចេតនា​សំដៅ​លើ​បុគ្គល​មួយចំនួន​ដែល​នាង​គិត​ថា​ជា​បុគ្គល​ដែលមាន​ច​រិ​ត​អាត្មានិយម​ ហើយ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​ការបំផ្លាញ​អ្នកដទៃ​។​
យោង​តាម​សារ​​​ភ្ជាប់​ចេញពី​ដួច​ចិត្ត​តារា​ស្រី​កញ្ញា សុខ ពិសី បាន​សរសេរ​រៀបរាប់​ខ្លី​តែ​សង្កត់​ន័យ​ចាក់​ដោត​បេះដូង​មហាជន​បែបនេះ​ថា ​ធ្វើជា​មនុស្ស​សូមកុំ​អាត្មានិយម ព្រោះ​ភាព​អាត្មានិយម​របស់​អ្នក​នឹង​បំផ្លាញ​អ្នក​ក្នុង​ថ្ងៃ​ណាមួយ​….​។​ ទោះ​បី​មានការ​សួរនាំ​យ៉ាងណាក្តី​រហូតមកទល់​ពេលនេះ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា ​សំណេរ​របស់​តារាចម្រៀង​ស្រី​កញ្ញា សុខ ពិសី ខាងលើនេះ​មាន​ចេតនា​ចង់​សំដៅ​លើ​បុគ្គល​រូប​ណា​ឬ​ជា​អ្នក​សិល្បៈ​រួម​អាជីព​នៅឡើយ​ទេ​។​

តាម​ការ​កត់​សម្គាល់​ការបញ្ចេញ​សារ​យ៉ាង​ក្តៅ​គគុក​ពី​សំណាក់​តារាចម្រៀង​សំឡេង​ពីរោះ​ស្រទន់​អង្រួន​បេះដូង​យុវវ័យ​និង​មហាជន​កញ្ញា សុខ ពិសី ខាងលើនេះ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​បង្ហាញ​ការភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ខណៈដែល​កន្លងមក​គេ​ពុំ​ធ្លាប់​ឃើញ​តារា​ស្រី​រូបនេះ​បង្ហាញ​អារម្មណ៍​ខឹង​ខ្លាំង​ដូច​ពេល​នេះឡើយ៕

Facebook Comments

អត្ថបទទាក់ទង