ឃ្យូ​ស៊ី ត្រៀម​រើ​បង្វេច​ចេញពី​ផលិតកម្ម​បុត្រា​ភាពយន្ត

Spread the love

ភ្នំពេញ ​៖ ​តារាចម្រៀង​ស្រី​វ័យក្មេង​កញ្ញា ឃ្យូ​ស៊ី កន្លងមក​ធ្លាប់​ត្រូវបាន​មហាជន​ដឹង​ហើយ​ថា ​នាង​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​បុត្រា​ភាពយន្ត ​និង​បានចេញ​ចរាចរណ៍​បទ​ចម្រៀង​ជាច្រើន​បទ​នា​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​(២០១៧) ។ ប៉ុន្តែ​ក្រោយមក​ នាង​ក៏​ចាប់ផ្តើម​បាត់​វត្តមាន​ពី​ការ​ច្រៀង​អស់​មួយរយៈ​ពេល​។​

ប្រភពពី​មិត្តភក្តិ​រួម​អាជីព​បាន​បង្ហើប​ថា​ ការបាត់​មុខ​កញ្ញា ឃ្យូ​ស៊ី ពី​វិស័យ​សិល្បៈ​ក៏​ព្រោះតែ​ផលិតកម្ម​បាន​ផ្អាក​ការចេញ​បទ​ចម្រៀង​មិនតែប៉ុណ្ណោះ​ថ្មីៗ​លេច​ឮថា ឃ្យូ​ស៊ី ក៏​ត្រៀម​រើ​បង្វេច​ចាកចេញ​ពី​ផលិតកម្ម​មួយ​នេះ​ទៀត​ផង។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ ​តារា​ចម្រៀង​ចង្កា​ស្រួច​កញ្ញា ឃ្យូ​ស៊ី​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​ខាង​ភាគី​ផលិតកម្ម​ពិតជា​បាន​ផ្អឹប​ទុក​អស់​មួយសន្ទុះ​ធំ​ពិតមែន​ដូច្នេះ​ នាង​ក៏​ត្រូវការ​ពេលវេលា​ដើម្បី​ប្រកបមុខរបរ​ផ្ទាល់ខ្លួន​បំពេញ​តម្រូវការ​គ្រួសារ​ប្រចាំថ្ងៃ​ផង​ដែរ។ ឃ្យូ​ស៊ី បាន​បន្ថែម​ថា បើ​ខាង​ផលិតកម្ម​នៅតែ​ទុក​នាង​ចោល​ទៀត​គឺ​ឆាប់ៗ​ខាងមុខនេះ​នឹង​ចាក់​ចេញពី​ផលិតកម្ម​បុត្រា​ជា​ផ្លូវការ៕

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment