ចប់​បាត់! ក្រឡៃ​បទ ស្ពាន​អូរ​តា​គី ទៅជា​លំនាំ​បទ ស្ទឹងសែន​ប៉ារីស​ កំពុង​ត្រូវ​ដំបង​រិះគន់​មហាជន

Spread the love

ភ្នំពេញ​ ៖ ​កំពុង​មាន​ការ​ចែករំលែក​ និង​រិះគន់​យ៉ាង​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ក្រោយ​តារា​ចម្រៀង​ប្រុស​ថ្មី​ម្នាក់​ឈ្មោះ ឈី រដ្ឋា បាន​ក្រឡៃ​បទ ស្ពាន​អូរ​តា​គី ទៅជា​លំនាំ​បទ ស្ទឹងសែន​ប៉ារីស និង​បាន​ឡើង​បង្ហើរ​សំនៀង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​CTN​កាលពី​ថ្មីៗ​នេះ។

តាមរយៈ​នេះដែរ​មាន​មហាជន​ជាច្រើន​បាន​សម្តែង​ការហួសចិត្ត​ខ្លាំង​ព្រមជាមួយ​ការរិះគន់​យ៉ាង​ចាស់ដៃ​មកលើ​តារា​ប្រុស​រូបនេះ​ថា​ កំពុងតែ​ធ្វើ​ឲ្យ​ខូច​តម្លៃ​ចម្រៀង​មរតក​ដើម។ ជាក់ស្តែង​មានការ​រិះគន់ថា​យ៉ាងម៉េច​ហើយ​ឥឡូវ​ហ្នឹង​បែកៗ​ចឹ​ង​ ហើយ​ចង់​បំ​ផ្លាញ​ឲ្យ​ខ្ទេច​មែន ?​បាន​អ្នក​ខំ​យ៉ាងហ្នឹង​លែង​ដឹង​បែបបទ​អស់ហើយ​។ ​អូ​ក្រឡក​គួរ​ខ្មាស​គេ​ណាស់​ទាំង​ពិភពលោក​ដាក់​ចំណងជើង​ថា​ម៉េច​បងៗ​។​

ឯ​ខ្លះទៀត​បាន​រិះគន់ថា​ អា​ឆ្កួត​អើយ​ចេះតែមាន​ហ្មង​គិតថា ​ច្រៀង​ហើយ​ល្បី​មែន​។​ ចុះបើ​យក​ភ្លេង​ដើម​មក​ច្រៀង​វា​ម៉េច យក​ប៉ា​រ៉ូ​គេ​ហើយ​មក​កែ​ភ្លេង​កាន់តែ​យ៉ាប់​ទៅៗ​ហើយ។ នេះ​ជាការ​បំផ្លាញ​ស្នាដៃ​ដើម​របស់គេ​ដើម្បី​ចង់​អួត​គេ​ថា​ខ្លួនឯង​ចេញ​ច្នៃប្រឌិត​ថ្មី​។​ហួសចិត្ត។

ដោយឡែក​តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ ក៏បាន​រិះគន់ថា ​នេះ​កំពុង​ធ្វើ​ឲ្យ​ខួច​បទ​ដើម​និង​នាំ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​យល់ច្រឡំ​បើ​ចង់​ច្រៀង​បទ​ដើម​ត្រូវ​រក្សា​ប៉ា​រ៉ូ​ល​ដើម មិនគួរ​យក​បទ​២​មក​ក្រឡៃ​ចូលគ្នា​ទេ​។​ ប្រហែល​គាត់​គិតថា​ អត្ថន័យ​ដើម​មិនល្អ​គ្រប់គ្រាន់​មែនហើយ​ពេល​គាត់​ធ្វើ​ចឹ​ង​ទៅ​មិន​ស៊ី​ជាមួយ​ភ្លេង​សោះ​ស្តាប់ទៅ​ទិស​ត្រចៀក​ណាស់។

លោក ម៉ៃ សុគន្ធ បាន​បន្ថែមទៀតថា​ ចំណែកឯ​អ្នកគ្រប់គ្រង​កម្មវិធី​គួរ​ណាស់​ពិនិត្យ​បទ​ចម្រៀង​សិន​មុនពេល​ឲ្យ​ឡើង​ច្រៀង។ ជាមួយគ្នានេះ​អ្នកចម្រៀង​ជើងចាស់​និង​ជា​គ្រូភ្លេង​លោកគ្រូ បា ក៏បាន​ចេញមុខ​រិះគន់​ចំពោះ​ការ​ប្រឡៃ​បទ​ចម្រៀង​និង​អ្នក​រៀបចំ​កម្មវិធី​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង