ចប់​ហើយ​បងប្អូន! តារា​កំប្លែង​នាយ វីតាមីន​សេ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅផ្ទះ​វិញ​ហើយ

Spread the love

ភ្នំពេញ​ ៖​ តារា​កំប្លែង​ជើងចាស់​ស្ថិត​ក្នុង​ក្រុម​នាយ ក្រឹម គឺ​នាយ វីតាមីន​សេ បាន​ធ្លាក់ខ្លួន​ឈឺ​មាន​រយៈពេល​ជាច្រើន​ខែ​ហើយ​បើ​គិត​មកទល់ពេលនេះ។ ប៉ុន្តែ​ស្ថានភាព​របស់គាត់​ហាក់​គ្មាន​ការ​អន់​ថយ​ឡើយ​ពោលគឺ​កន្លងមក​បានធ្វើ​ទុក្ខ​ខ្លាំង​ឡើងៗ​រហូត​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​ប្រទេស​ថៃ​ជា​ញឹកញាប់។

យ៉ាងណាមិញ​ ទោះបីជា​មានការ​យកចិត្ត​ទុកដាក់​ក្នុងការ​ព្យាបាល​ពី​សំណាក់​ក្រុមគ្រួសារ​ក៏ពិតមែន​តែ​ជំងឺ​របស់លោក វីតាមីន​សេ ពុំបាន​វិ​វ​ឌ្ឍ​ទៅរក​ស្ថានភាព​ដូចដើម​វិញ​ឡើយ​ ពោលគឺ​មួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ធ្លាក់ចុះ​បន្តិច​ម្តងៗ​។​ ខណៈ​ចុង​ក្រោយនេះ​ត្រូវបាន​គ្រួសារ​បញ្ចូល​ចូល​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​កាល់ម៉ែត ​តែ​ជា​លទ្ធផល​គ្មាន​ឡើយ។

បើតាម​ការបញ្ជាក់​ពី​លោក ហេង ឡុង​បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នាយ វីតាមីន​សេ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា សុំ​ស៊ែរ​បន្ទាន់​ជូន​មហាជន​អោយបាន​ដឹងថា​លោកតា​វីតាមីន​សេ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅផ្ទះ​ហើយ​។ ចប់​ហើយ​បងប្អូន។

តាមរយៈ​នេះ​បានធ្វើ​ឲ្យ​មហាជន​ធ្លាប់​គាំទ្រ​ជាច្រើន​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​និង​ថែមទាំង​បាន​ផ្ញើ​សារ​សួរនាំ​យ៉ាង​ព្រោងព្រាត​ទាក់ទង​នឹង​បញ្ហា​ស្ថានភាព​របស់លោក វីន​តា​មីន​សេ ដែល​ត្រូវបាន​ក្រុមគ្រួសារ​សម្រេច​បញ្ជូនទៅ​ផ្ទះ​វិញ​នោះ៕

Facebook Comments

អត្ថបទទាក់ទង