ចាប់​ខ្លួន​ប្ដី ​ដែល​វាយ​ប្រពន្ធ​បែក​ភ្នែក​ម្ខាង​​ តែ​ប្រពន្ធ​បែរ​ជា​ចង់​ដក​ពាក្យ​បណ្ដឹង

Spread the love

ភ្នំពេញ ​៖​ បន្ទាប់ពី​មាន​ការ​ប្រកាស​ឲ្យ​ចាប់ខ្លួន​ករណី​ប្ដី​ប្រើ​ហិង្សា​លើ​ប្រពន្ធ​រហូត​បែក​ភ្នែក​ម្ខាង​ពេល​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ​នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែ​មេសា ​ឆ្នាំ​២០១៨។

នៅ​ថ្ងៃ​ទី​៣ ​ខែ​មេសា ​ឆ្នាំ​២០១៨ ​ជនសង្ស័យ​ឈ្មោះ សរ ច​ន្នី​រឹទ្ធ ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ដោយ​គ្មាន​ការយោគយល់ ទោះបី​ភរិយា​(​ជនរងគ្រោះ​)​មានបំណង​ចង់​ដក​ពាក្យបណ្ដឹង​ក៏ដោយ។

សូមរំលឹកថា នៅ​យប់​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៨ ​​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ​ដើម្បី​ចាប់​ឃាត់ខ្លួន​ជនល្មើស​ភ្លាមៗ។ ក្រោយពី​ទទួលបាន​បញ្ជានេះ សមត្ថកិច្ចក៏ចុះចាប់ខ្លួន​បុរសជាប្ដីចិត្តតិរច្ឆាននោះតែម្ដងដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

សូម​បញ្ជាក់​ថា​ ក្រោយពី​ទទួល​ដំណឹង​ករណី ហិង្សា បង្កឡើង​ដោយ​បុរស​ជា​ប្ដី​ឈ្មោះ សរ ច​ន្នី​រឹទ្ធ អាយុ​៣២ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៦៣ ដេ ផ្លូវ ៥៣ បេ​តេ ភូមិ ក្បាល​ទំនប់ សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ មក​លើ​ប្រពន្ធ​បណ្ដាល​ឲ្យ​របួស បែក​ភ្នែក​នោះ​,​នៅ​យប់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៨​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង ជា​ស្នងការ​នគរបាល​រាជធានី បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​ចាប់​ឃាត់ខ្លួន​ជនល្មើស​ភ្លាមៗ។

គេ​ចាំបាន​ថា នារី​រងគ្រោះ​ខាងលើ ត្រូវបាន​ប្តី និង​ក្រុមគ្រួសារ​ខាង​ប្តី វាយ​ធ្វើបាប​យ៉ាង​ធ្ងន់​រហូតដល់​ពិកា​ភ្នែក​ម្ខាង និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ក្នុង​ទីក្រុង​ភ្នំពេញ​។ ករណីនេះ ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ចែករំលែក​ជា​បន្តបន្ទាប់ ដោយ​សម្ដែង​ការអាណិតអាសូរ ចំពោះ​នារី​រងគ្រោះ និង​ថ្កោលទោស​បុរស​ជា​ប្ដី។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ រំលងអធ្រាត្រ​។ នេះ​បើ​យោង​តាម​ប្រភព ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម។

ប្រភព​បាន​បន្តថា បុរស​ជា​ប្តី​មានឈ្មោះ សរ ច​ន្នី​រិ​ទ្ធ អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន លក់​ប្រេងម៉ាស៊ីន​ម៉ូ​លី មាន​ទីលំនៅ ផ្ទះ​៦៣​ដេ ផ្លូវ​៥៣​បេ​តេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ប្រពន្ធ​មានឈ្មោះ​ឆេង សុខ​រ៉ា ជនជាតិខ្មែរ អាយុ​៣២ ជា​បុគ្គលិក​ធនាគា មាន​ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ​។​

ប្រភព​បាន​លើកឡើងថា បុរស​ជា​ប្តី ក្រៅពី​ម៉ោង​ធ្វើការ បាន​ដើរ​ផឹកស៊ី និង​មាន​ស្រី​ញី ស្ទើរ​រាល់​យប់ ប៉ុន្តែ​ប្រពន្ធ មិនដែល​សួរនាំ ឬ​រករឿង​ម្តងណា​ឡើយ លុះ​មកដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ ដោយ​ឃើញ​សភាព​ប្តី​ស្រវឹង​ខ្លាំងពេក និង​ឮសូរ​រអ៊ូ​ខ្លាំងពេក ក៏បាន​សួរ​ទៅ​ប្តី​ថា តើ​បង​មានរឿង​អី​ជាមួយ​អ្នកណា​? គ្រាន់តែ​ឬ​សំឡេង​ប្រពន្ធ​ប៉ុណ្ណឹង លោក​ប្តី​បាន​ជេរ​ប្រពន្ធ​ថា មី​ចុយ​ម្រា​យ​កុំ​ចេះដឹង​រឿង​អញ ប្រយ័ត្ន​អញ​យក​កាំបិត​អា​រក​ចោល ប្រពន្ធ​ក៏បាន​តប​វិញ​ថា គ្រាន់​ខ្ញុំ​សួរ​ប៉ុណ្ណឹង ហេតុ​អី​ចាំបាច់​ជេរ​ដល់​ម្តាយ ម្ដាយ​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នកឯង​ឯណា ក្រែង​សព្វថ្ងៃ​នឹង​ខ្ញុំ​រស់នៅ​ជាមួយ​ម្តាយ​អ្នកឯង​តើ​?​។​

Acount Facebook ដដែល​បាន​បញ្ជាក់ថា គ្រាន់តែ​ឮ​ប៉ុណ្ណឹង ក៏​ស្រែកថា​យើ មី​ង៉ែ​ង​ហ៊ាន​ជេរ​ម្តាយ​យើង​ផង រួច​ក៏​ស្ទុះ​ទៅ​វាយ​ប្រពន្ធ បី​បួន​ដៃ និង​ចាប់​បោចសក់​ខ្ទប់​ជញ្ជាំង ទាត់​និង​លោត​ធាក់​នាង រហូត​បែក​ឈាម​ពេញភ្នែក និង​ស្រែក​ផ្អើល​អ្នកជិតខាង ទើប​ឈប់​។ គួរ​បញ្ជាក់ថា មុនពេល​បុរស​ជា​ប្តី​វាយ​ប្រពន្ធ ក្រុមគ្រួសារ​ខាង​ប្តី​បានឃើញ និង​ឈរ​មើល​គ្រប់គ្នា ប៉ុន្តែ​មិន​ជួយ​ឃាត់ តែ​បែរជា​ពន្យុះ​ឲ្យ​វាយ​ថែមទៀត​(​ម្តាយក្មេក)៕

Facebook Comments

អត្ថបទទាក់ទង