ចូលរួម​រំលែក​ទុក្ខ​ផង! នាយ ក្រឹម ជួប​ទុក្ខ​ធំ​ម្តាយ​ទទួល​មរណភាព​នៅ​ទឹកដី​អាមេរិក​

Spread the love

​ភ្នំពេញ​៖ នេះ​ចាត់ទុកជា​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​និង​សោកសៅ​បំផុត​សម្រាប់​តារា​កំប្លែង​នាយ ក្រឹម និង​ក្រុមគ្រួសារ​ខណៈដែល​ម្តាយ​ជាទី​ស្រលាញ់​របស់​នាយ​បានទទួល​មរណភាព​ហើយ​កាលពី​ថ្ងៃទី​០៤​ខែមិថុនា​ឆ្នាំ​២០១៩​កន្លងមកនេះ​។​ដំណឹង​នេះ​បានធ្វើ​ឲ្យ​អ្នកសិល្បៈ​រួម​អាជីព​ព្រមទាំង​អ្នកគាំទ្រ​ជាច្រើន​បាន​សម្តែង​ការចូលរួម​សោកស្តាយ​និង រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​ក៏ដូចជា​នាយ ក្រឹម ផងដែរ​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​ម្ចាស់​Account Facebook ឈ្មោះ​Om Nimoun បាន​រៀបរាប់ថា ខ្ញុំបាទ​នឹង​ក្រុមគ្រួសារ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​ក្រុមគ្រួសារ​លោកពូ អ៊ូ ប៉ុណ្ណា​រ៉ាត់ (​ក្រឹម​) ដែល​បាន​បាត់បង់​អ្នក​ម្តាយ​ជាទីគោរព និង​ជាទី​ស្រា​លាញ់​ដោយ​លោកយាយ​បានធ្វើ​មរណកាល​នៅវេលា​ម្សិលមិញ នៅ​សហរដ្ឋអាមេរិក​ក្នុង​ជន្មាយុ​៩៤​ឆ្នាំ ដោយ​ជរាពាធ​។

ប្រភព​ដដែល​បាន​និយាយ​បន្តទៀតថា​ខ្ញុំបាទ​នឹង​ក្រុមគ្រួសារ​សូម​បួងសួង សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោកយាយ​ទៅកាន់​ឋាន​សុគតិភព​។​សែន​ក្តុកក្តួល​នៅពេលដែល​ឃើញ​រូប​លោកពូ​បាន​ជួប​ម្តាយ​ជា​លើកចុងក្រោយ​ត្រឹមតែ​តាម​ទូរ​សព្ទ​។​ទន្ទឹមគ្នានេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ឈ្មោះថា Bassophon Ou ក៏បាន​លើកឡើងថា​អ្នក​ម្តាយ​បាន​លាចាក​ទៅ​ឆ្ងាយ​ពី​កូនៗ​ឥត​ត្រឡប់​វិញ​ឡើយ​។​

កូន​សូម​ខមាទោស​នូវ​កំហុសឆ្គង​ទាំង​អម្បាលម៉ាន​តាំងពី​វ័យ​កុមារភាព​មកទល់ពេលនេះ​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ម្តាយ​ទៅកាន់​សុគតិភព​ដោយ​សុខសាន្ត​។​នេះ​បើ​យោងតាម​ការបញ្ជាក់​បន្ថែម​ពី​សំណាក់​ម្ចាស់​Account Facebook ឈ្មោះ Bassophon Ou ដែល​ត្រូវជា​កូនបង្កើត​នៃ​សព​ខាងលើ​។​តាមរយៈ​ដំណឹង​មរណភាព​ដ៏​ក្រៀមក្រំ​និង​សោកសៅ​ខាងលើ​នេះដែរ​ភ្លាមៗ​នោះបាន​ធ្វើ​ឲ្យ​អ្នកសិល្បៈ​រួម​អាជីព​ព្រមទាំង​អ្នកគាំទ្រ​ជាច្រើន​បាន​សម្តែង​ការចូលរួម​សោកស្តាយ​និង​ផ្ញើ​សារ​ដើម្បី​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​ក៏ដូចជា​តារា​កំប្លែង​នាយ ក្រឹម ផងដែរ​៕​

Facebook Comments

អត្ថបទទាក់ទង