ចូល​រួមសោកស្ដាយ! ហេង នរៈ​កក្កដា ត្រូវ​បាត់បង់​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​​នៅ​ថ្ងៃ​៨​មីនា

Spread the love

ភ្នំពេញ ​៖​ នេះ​ជា​ដំណឹង​ដ៏​ក្តុកក្តួល​បំផុត​ចំពោះ​ក្រុមគ្រួសារ​តារា​សម្តែង​ប្រុស​រូប​សង្ហា​លោក ហេង នរៈ​កក្កដា ដែល​ត្រូវ​បាន​បាត់បង់​ម្តាយ​ជាទី​ស្រឡាញ់ ​ដោយ​គ្មាន​ថ្ងៃ​វិញ​ឡើយ។ ម្យ៉ាងទៀត​ការបាត់បង់​នេះ ​គឺជា​ពេលវេលា​មួយ​ ដែល​ធ្វើ​ឲ្យ​លោក​សោកសៅ​ និង​ស្រណោះ​ស្តាយ​ខ្លាំង​បំផុត។

ចំពោះ​ដំណឹង​នៃ​មណរភាព​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​របស់​តារា​ប្រុស​លោក ហេង នរៈ​កក្កដា នាពេលនេះ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្តែង​ការចូលរួម​រំ​លែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​ក៏ដូចជា​ខ្លួន​តារា​ប្រុស​រូបនេះ​ផ្ទាល់។

លោក ហេង នរៈ​កក្កដា បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​ឱប​សព​អ្នក​ម្តាយ​ថា «ម៉ែអើយ ម៉ែ​ទៅ​លឿន​ពេក​ហើយ ម៉ែ​ថា​ពេល​ម៉ែ​ជា ម៉ែ​ចង់​ទៅលេង​សៀមរាប​ជាមួយ​កូន កូន​សន្យា​ថា​ពេល​ម៉ែ​ជា​កូន​ជូន​ម៉ែ​ទៅ ចុះ​ឥឡូវ​ម៉េច​ម៉ែ​ក្បត់ពាក្យសន្យា​មួយ​កូន​ចឹ​ង​ម៉ែ​? ម៉ែ​ដឹង​ទេ​ថា​កូន​ពិបាក​ណាស់ កូន​ធ្វើ​ចិត្ត​អត់​បានទេ​ម៉ែ ម៉ែ​អត់​អាណិតកូន​ទេ​អី ? ម៉ែអើយ ម៉ែ​មកវិញ​មក​ម៉ែ»។

តាមរយៈ​នេះ​ក៏មាន​តារា​សិល្បៈ​រួម​អាជីព​មួយចំនួន​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ផងដែរ​ដោយ​ក្នុង​មាន​អ្នកខ្លះ​បង្ហាញ​អារម្មណ៍​អាណិត​ចំពោះ​លោក ហេង នរៈ​កក្កដា ខណៈដែល​ឱកាស​ថ្ងៃ​៨ មីនា គឺមាន​ទស្សនិកជន​និង​មិត្ត​ភ​ត្តិ​រួម​ការងារ​ជាច្រើន​គេ​នាំគ្នា​បញ្ចេញ​សារ​ឬ​បង្ហាញ​ពី​ការដឹងគុណ​ម្តាយ​តាមរយៈ​ការជួបជុំ​ឬ​ជូនពរ​ជាដើម​។​ ចំណែក​លោក​បែរជា​មក​ជួប​ទុក្ខ​ត្រូវបាន​បង់​អ្នក​ម្តាយ​ទៅវិញ៕

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment