ចេះ​តែ​ឆ្ងល់​ តាម​ពិត​នាវា AVIVA គឺជា​កម្មសិទ្ធិ​របស់​សេដ្ឋី​អង់គ្លេស​និង​ម្ចាស់​ក្លឹប​បាល់ទាត់​ល្បី​សោះ

Spread the love

ភ្នំពេញ ​៖​ ទស្សនិកជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ ខណៈដែល​ថ្មីៗ​កន្លងមកនេះ​ គឺ​មាន​នាវា​ដ៏​ប្រណិត​មួយ​គ្រឿង​មានតម្លៃ​ប្រមាថ​២៥០​លាន​ដុល្លារ​ បាន​បោះ​ជំ​ហាន​ឆ្ពោះ​មក​ចត​នៅ​ទន្លេសាប ក្រុងភ្នំពេញ​យ៉ាង​ក្រ​ឡឺត​។​

បើតាម​ប្រភព​ច្បាស់ការ​បានបញ្ជាក់​ថា​ នាវា​មួយ​នេះ​ មាន​ឈ្មោះថា AVIVA ជា​កម្មសិទ្ធិ​របស់​សេដ្ឋី​អង់គ្លេស​លោក​Joe Lewis ម្ចាស់​ក្លឹប​បាល់ទាត់ Tottenham Hotspur ហើយ​នាវា​នេះ​ ត្រូវបាន​លោក Joe Lewis ទិញ​មក​ក្នុងតម្លៃ ២៥០​លាន​ដុល្លារ​។​ នេះ​ជា​នា​វា​ជាប់​ឈ្មោះ​ជា​ប្រណិត​បំផុត​នៅលើ​លោក​ក្នុង​ឆ្នាំ​២០១៩​នេះ​។​
​ម្ចាស់​នាវា​ដ៏​ធំ​គឺជា​មហាសេដ្ឋី​លំដាប់​ពិភព​លោក​ឈ្មោះ Joe Lewis និង ជា​ម្ចាស់​ក្លឹប​បាល់ទាត់ Tottenham Hotspur ត្រូវជា​មិត្ត​ភក្ដិ​របស់​អ្នកឧកញ៉ា គិត ម៉េង ​​ត្រូវ​បាន​អញ្ជើញ​មកលេង​ទីក្រុង​ភ្នំពេញ និង កោះរុង ដោយ​អ្នកឧកញ៉ា គិត ម៉េង​ ហើយ​លោក Joe ក៏បាន​អញ្ជើញ​ក្រុម​គ្រួសារ​អ្នកឧកញ៉ា គិត ម៉េង ពិសា​បាយ​ថ្ងៃត្រង់​នៅ​លើ​នាវា​នោះ​យ៉ាង​សប្បាយរីករាយ​ផងដែរ​៕​

Facebook Comments

អត្ថបទទាក់ទង