ចែ រ៉ូ​ហ្សា ក្តាប់​បាន​តំណែង​ធំ​រួមគ្នា​ជាមួយ Miss Grand Cambodia ក្លាយជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ថែរក្សា​នឹង​ព្យាបាល​សក់​

Spread the love

​ភ្នំពេញ ៖ ​តារា​សម្តែង​ភេទ​ទី​៣​លោក គន់ រៀម​រតនៈ ហៅ ចែ រ៉ូ​ហ្សា ប្រាប់​ឲ្យ​ដឹងថា​ លោក​និង​កញ្ញា ឌី លីកា Miss Grand Cambodia កាលពី​ថ្ងៃទី​០៥ ខែកក្កដា កន្លងមកនេះ ​ត្រូវបាន​ក្រុមហ៊ុន​ផលិតផល​ថែ​រក្ស នឹង​ព្យាបាល​សក់​ម៉ាក Huapusi ផ្តល់ឱកាស​ឲ្យ​ក្លាយជា​តំណាង​ផ្សព្វផ្សាយ​ផលិតផល​ខ្លួន​រយៈពេល​១​ឆ្នាំ​។​

តារា​សម្តែង​ភេទ​ទី​៣​លោក គន់ រៀម​រតនៈ​ហៅ ចែ រ៉ូ​ហ្សា ដែលមាន​ដើមកំណើត​មកពី​ខេត្តព្រៃវែង​ធ្លាប់​ឆ្លងកាត់​ជីវិត​កំសត់​ជា​កូនកំព្រា​ឪពុកម្តាយ​តាំងពី​កុមារភាព​បានបញ្ជាក់​ថា​ នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​និង​កញ្ញា​ឌី លីកា Miss Grand Cambodia២០១៨ ក្តាប់បាន​ឱកាស​រួមគ្នា​ត្រូវបាន​ជ្រើសរើស​ជា​តំណាង​ផ្សព្វ​របស់​ផលិតផល​របស់​ផលិតផល​ថែ​រក្សា និង​ព្យាបាល​សក់​ល្បីឈ្មោះ​មួយ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​

តារា​សម្តែង​ភេទ​ទី​៣​ចែ រ៉ូ​ហ្សា បាន​បន្តថា​ ការដែល​សម្រេចចិត្ត​ធ្វើជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​នេះ​ក៏​ព្រោះតែ​លោក​មើលឃើញថា​នេះ​គឺជា​ផលិតផល​ថ្មី​ដែរ​មាន​គុណភាព​រូបមន្ត នឹង​ស្តង់ដារ​នាំ​ចូរ​ពី​ប្រទេស​បារាំង​ហើយ​វា​មាន​គុណភាព​ក្នុង​ការជួយ​ថែរក្សា ព្យាបាល​រាល់​បញ្ហា​សក់​គ្រប់​ប្រភេទ ជួយ​ចិញ្ចឹម​សក់​អោយមាន​សុខភាព​លូតលាស់​បានល្អ បំបាត់​អង្គែ ការពារ​មិន​ឲ្យ​សក់​ជ្រុះ សក់​សំពោង​ស្ងួត​បែក​ចុង​ជាដើម​។​

ជាមួយគ្នានេះ​ចំពោះ​តម្លៃ​ខ្លួន​ក្នុងការ​ធ្វើជា​តំណាង​ផ្សព្វ​របស់​ផលិតផល​ថែរក្សា​នឹង​ព្យាបាល​សក់​ដែល​នាំចូល​មកពី​ប្រទេស​បារាំង​នេះដែរ​ពុំ​ត្រូវបាន​សាមីខ្លួន​លោក​គន់ រៀម​រតនៈ​ហៅ​ចែ រ៉ូ​ហ្សា បញ្ជាក់​ឲ្យ​ដឹងថា​ទទួលបាន​ប៉ុន្មាន​នោះទេ​អំឡុងពេល​១​ឆ្នាំនេះ​។​ប៉ុន្តែ​បើតាម​ប្រភព​អ្នក​ដែល​សិទ្ធិ​ស្នាល​បាន​បង្ហើប​ឲ្យ​ដឹងថា​អាចមាន​តម្លៃ​ខ្ពស់​មិន​ក្រោម​ខ្ទង់​ម៉ឺន​ដុល្លារ​នោះឡើយ​៕​

Facebook Comments

អត្ថបទទាក់ទង