ចំណាយពេល30នារីក្នុងការដើរជារៀងរាល់ថ្ងៃ គឺពិតជាល្អសម្រាប់សុខភាពបញ្ចៀសជំងឺទាំងនេះចេញពីខ្លួនអ្នក

Spread the love

ការហាត់ប្រាណតែងតែផ្ដល់មកវិញនូវលទ្ធផលល្អក្នុងការថែរក្សារូបរាងនិងរូបសម្ផស្ស ក្នុងនោះក៏រាប់បញ្ចូលទាំងការដើរផងដែរ។ ការដើរបានត្រឹមតែរយះ 15 ទៅ 30 នាទីជារៀងរាល់ថ្ងៃអាចធ្វើអោយប្រសើរឡើងយ៉ាងខ្លាំង សម្រាប់រាងកាយទាំងមូល។ ហើយក្នុងនោះគឺអាចបញ្ចៀសជំងឺមួយចំនួនចេញពីក្នុងខ្លួនរបស់អ្នកបានទៀតផង។

១. ការពារជំងឺបេះដូង៖ យោងតាមសមាគមន៍ជំនាញបេះដូងអាមេរិកបានអោយដឹងថាការដើរគឺជាការបញ្ចេញសកម្មភាពដែលអាចជួយជៀសវាងបញ្ហាបេះដូងដោយបន្ថយសម្ពាធឈាមនិងកម្រិតកូឡេស្តេរ៉ុលនិងបង្កើនចរន្តឈាមអោយដើរស្រួល។

២. ជំនួយប្រព័ន្ធខួរក្បាល៖ ការធ្វើលំហាត់ប្រាណតិចតួចដូចជាការដើរអាចការពារជំងឺវង្វេងវង្វាន់ឆាប់រហ័ស បន្ថយហានិភ័យនៃជំងឺ Alzheimer និងបង្កើនសុខភាពផ្លូវចិត្តអោយធូស្រាល។

៣. ការពារផ្នែកសួត៖ ការដើរគឺជាការហាត់ប្រាណដែលបង្កើនលំហូរអុកស៊ីសែននៅក្នុងចរន្តឈាមនិងជួយបង្ហាត់សួតរបស់អ្នកក៏ដូចជាលុបបំបាត់ជាតិពុលនិងកាកសំណល់។ ដោយសារតែការដកដង្ហើមកាន់តែប្រសើរនិងកាន់តែជ្រៅរោគសញ្ញាខ្លះដែលទាក់ទងទៅនឹងជំងឺសួតក៏អាចធូរស្រាលដែរ។

៤. អត្ថប្រយោជន៏លើលំពែង៖ អត្ថប្រយោជន៍លើលំពែងអាចជាការពិបាកក្នុងការជឿប៉ុន្តែការដើរគឺជាឧបករណ៍មានប្រសិទ្ធភាពច្រើនក្នុងការការពារជំងឺទឹកនោមផ្អែមជាងការរត់។

៥. ការរំលាយអាហារប្រសើរជាងមុន៖ ការដើររយៈពេល 30 នាទីជារៀងរាល់ថ្ងៃមិនត្រឹមតែអាចបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំនៅពេលអនាគតនោះទេប៉ុន្តែវានឹងជួយបង្កើនការរំលាយអាហារនិងការទល់លាមករបស់យើងតាមរយៈការជួយសម្រួលចលនាពោះវៀន។

៦. កាត់បន្ថយការឈឺសាច់ដុំនិងសន្លាក់៖ ការដើរអាចទប់ស្កាត់ការបាត់បង់ឆ្អឹងនិងបន្ថយហានិភ័យនៃការបាក់ឆ្អឹង។ មូលនិធិរលាកសន្លាក់បានណែនាំឱ្យដើរលេងយ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃឱ្យបានទៀងទាត់ដើម្បីកាត់បន្ថយការឈឺចាប់ក្នុងសន្លាក់, ការរឹងសាច់ដុំនិងការរលាក។

Facebook Comments

អត្ថបទទាក់ទង