ចំនួន​អ្នកស្លាប់​ពី​ការបាក់​ដី​នៅ​ប្រទេស​ចិន​កើន​ដល់​៣៦​នាក់​ខណៈ​១៥​នាក់​នៅតែ​បាត់​ខ្លួន​

Spread the love

 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ CCTV បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នកស្លាប់​ពី​ការបាក់​ដី​ដែល​បាន​កប់​ភូមិ​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​បាន​កើន​ឡើងដល់​៣៦​នាក់​ហើយ​ខណៈ​មនុស្ស​១៥​នាក់​នៅតែ​បាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​គ្រោះមហន្តរាយ​នេះ​កើតឡើង​។​

​កាសែត People’s Daily របស់​រដ្ឋ​បាន​និយាយថា ការងារ​ជួយសង្គ្រោះ​កំពុង​បន្ត​នៅ​ទីតាំង​ក្នុងស្រុក Shuicheng នៃ​ខេត្ត Guizhou ដែលជា​កន្លែង​ភក់​ក្រាស់​បាន​កប់​ផ្ទះ​ចំនួន​២២​ខ្នង​កាលពី​ថ្ងៃ​អង្គារ​។​

​កុមារ​ពីរ​នាក់​និង​ម្តាយ​ម្នាក់​ជាមួយ​កូន​ម្នាក់​គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ស្លាប់​៕


Facebook Comments

អត្ថបទទាក់ទង