ច​ន ច័ន្ទ​លក្ខិណា ខឹង​ញ័រ​មាត់​លើ​ម្ចាស់​Account Facebook​មានឈ្មោះ Thea Ra

Spread the love

​ភ្នំពេញ ៖ តារា​សម្តែង​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ផ្ទុះ​កំហឹង​ខ្លាំង​ក្រោយ​ពេលដែល​ត្រូវបាន​យុវវ័យ​ម្ចាស់​Account Facebook មួយ​មាន​ឈ្មោះថា Thea Ra ធ្វើការ​រិះគន់​ដោយ​មិន​សំចៃមាត់​ទាក់ទង​រឿង​ជីវិត​ស្នេហា​រវាង​នាង​និង​លោក ហេង ឡុង។​

សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​ និង Facebook មួយ​មាន​ឈ្មោះថា Thea Ra តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​បាន​ប្រតិកម្ម​តប​វិញ​យ៉ាង​ចាស់ដៃ​វិញ​ថា​ពួក​សណ្តាន​ខួរ​សត្វ គេ​ផុស​ថ្ងៃកំណើត​សង្សារ​គេ​ក៏​ពួក​មនុស្ស​ខួរ​លាមក ចូលមក​ទើស​ដែរ​សណ្តាន​មនុស្ស​ខួរ​សត្វ​កែ​មិន​ឡើង​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្តទៀតថា​ក្មួយ Thea Ra សម្តី​ក្មួយ​គឺ​បញ្ជាក់ថា​ឪពុកម្តាយ​ក្មួយ​គ្មាន​សមត្ថភាព​ប្រដៅ​និង​មើលថែរ​ដឹកនាំ​ក្មួយ​អោយ​ក្លាយជា​មនុស្ស​ធម្មតា​ទូទៅ​ដូច​មនុស្ស​ឯទៀត​ក្នុងសង្គម​ទេ កុំថាឡើយ​ដឹកនាំ​ក្មួយ​អោយ​ក្លាយជា​មនុស្ស​ល្អ សូម្បីតែ​ជា​ប្រជាពលរដ្ឋ​ធម្មតា​ក៏​ក្មួយ​គ្មាន​ចំណាត់ថ្នាក់​ផង គឺ​ក្មួយ​ស្មើ​​នឹង​មនុស្ស​បាត​សង្គម ។​
​ការបញ្ចេញ​ប្រតិកម្ម​របស់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ខាងលើនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​បុគ្គល​រូបនេះ​បានធ្វើ​ការចូលទៅ​ខ​មិន​ដោយ​សំដៅលើ​លោក ហេង ឡុង ថា​សង្ឃឹមថា​ផ្លោក​បង ឡុង ជា​ផ្លោក​ចុងក្រោយ​មិន​ដើររក​ផ្លោក​ផ្សេងទៀត​ចុះ​។​ តាមរយៈ​នេះ​អាច​ចាត់ទុកថា​ជា​ចេតនា​វាយ​ប្រហារ​ចំណង​ស្នេហា​រវាង​អ្នកនាង ច​ន ច័ន្ទ​ល​ក្ខិ និង​លោក ហេង ឡុង​៕​

Facebook Comments

អត្ថបទទាក់ទង