ច​ន ច័ន្ទ​លក្ខិណា ទទួល​បាន​កាដូ​ចិញ្ចៀន​​ពេជ្រ​ ពី​គូស្នេហ៍​នា​ឱកាស​ថ្ងៃកំណើត

Spread the love

ភ្នំពេញ​ ៖ ​តារា​ម្តែ​ង​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នា​ឱកាស​ថ្ងៃ​ខួបកំណើត​ក្រៅពី​ទទួល​បានការ​ជូនពរ​ពី​សំណាក់​មហាជន ​និង​អ្នកគាំទ្រ​របស់​ខ្លួន​ហើយ​នោះ​ នាង​ក៏​ទទួល​បាន​ឱកាស​ពិសេស​ពី​សំណាក់​គូស្នេហ៍​គឺ​លោក ហេង ឡុង ដោយ​ផ្តល់​នូវ​កាដូ​ចិញ្ចៀន​ពេជ្រ​ដ៏​មានតម្លៃ​ផង​ដែរ។

តាមរយៈ​ថ្ងៃ​ខួបកំណើត​នេះដែរ​ គេ​សង្កេតឃើញ​លោក ហេង ឡុង រួមជាមួយ​មិត្ត​រួម​អាជីព​សិល្បៈ​មួយចំនួនទៀត​បានរៀបចំ​ធ្វើ​ពិធីជប់លៀង​និង​ជួបជុំ​យ៉ាង​សប្បាយ​ដើម្បី​អបអរ​ថ្ងៃ​ខួបកំណើត​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា។ មិនតែប៉ុណ្ណោះ​ក៏មាន​ការ​សារភាព​ស្នេហ៍​ពី​សំណាក់​លោក ហេង ឡុង ថា ជួប​គ្រា​ដំបូង​គឺ​នៅ​ចំណុច​ភ្លើងស្តុប​មួយកន្លែង។

ជាមួយគ្នា​នៃ​ការសារភាព​នេះដែរ​លោក ហេង ឡុង ក៏បាន​ជូន​កាដូ​​ជា​បាច់ផ្កា​រួម​នឹង​ចិញ្ចៀន​ពេជ្រ​ដ៏​មានតម្លៃ​ដល់​ភាគី​គូស្នេហ៍​គឺ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ទៀតផង​។ ​ក្នុងឱកាស​នេះដែរ​ក៏មាន​មិត្ត​សិល្បៈ​រួម​អាជីព​ជាមួយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ចូលរួម​កម្មវិធី​សម្តែង​ការភ្ញាក់ផ្អើល​និង​ជូនពរ​នាង​នា​ថ្ងៃ​ពិសេស​មួយ​នេះ​។​

សូម​ទស្សនា​វីដេអូ​បង្ហាញ​ពី​សកម្មភាព​នៃ​ឱកាស​ថ្ងៃ​ខួបកំណើត​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​ការផ្តល់​កាដូ​​ចិញ្ចៀន​ពេជ្រ​ពី​លោក ហេង ឡុង ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​


Facebook Comments

អត្ថបទទាក់ទង