ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​កំហឹង​ខឹង​ញ័រ​មាត់

Spread the love

ភ្នំពេញ ​៖ ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ផ្ទុះ​ប្រតិកម្ម​ ខឹង​ញ័រ​មាត់​ចំពោះ​បុគ្គល​ដែល​មាន​បំណង​បំផ្លាញ​សេចក្តីសុខ ​និង​ធ្វើ​ឲ្យ​ជីវិត​របស់​នាងរង​នូវ​បញ្ហា​ចាក់ស្រេះ​មួយចំនួន​ ដែល​គិតថា​ ការធ្វើ​បែបនេះ​គឺ​ដើម្បី​បំបែក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​មួយចំនួន​ដែល​គេ​កំពុងតែ​គាំទ្រ​និង​នៅ​ខាង​នាង។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​រៀបរាប់ថា អ្នកធ្វើ​នៅតែ​ធ្វើ អ្នកដើរ​នៅតែ​ដើរ តែ​កុំមក​ខឹង​និង​អន់ចិត្ត​ជាមួយ​អ្នកផ្សេង​ដែល​ទទួលខុសត្រូវ​និង​ការងារ​បើ​រស់នៅ​អត់​ចិត្ត​អត់​បេះដូង​គឺ​ពិបាក​នឹង​ទទួលយក​ណាស់។ បើ​ខ្លួន​ជា​មនុស្ស​មិន​ទទួលខុសត្រូវ​លើ​ការងារ​និង​ជីវិត​ខ្លួនឯង​ហើយ កុំ​អូស​គេ​អោយ​ដើរ​គន្លង​តាម​ខ្លួន ទង្វើ​របស់​អ្នក​គឺជា​គំរូ​មិនល្អ​អោយ​អ្នក​ជិត​ខ្លួន​យកតម្រាប់​តាម កុំ​ស្មានថា​ម្នាក់នេះ​មិនដឹង​អ្វី​អោយសោះ។

តារា​ស្រី​ចាស់វស្សា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្តថា ខ្ញុំ​ដឹង​ទាំងអស់​ថា​អ្នកណា​យ៉ាង​ម៉េច តែ​មិន​មាត់ មិន​និយាយ តែ​អា​មិន​និយាយ​គឺ​កាន់តែ​បានដៃ ហើយ​កុំ​ដើរ​និយាយ​អូសទាញ​គេ​អោយ​ចាក​ចេញពី​ខ្ញុំ ( បង​ឯង​គិត​នៅ​ធ្វើការ​អោយគេ​មួយជីវិត​ឬ ) សាក​សម​នឹង​និយាយ​បែបនេះ​ជាមួយ​សាច់​ឯង​ទេ ? ឬក៏​ខ្ញុំ​មិនល្អ ? បើ​ខ្ញុំ​មិនល្អ​ទេ​សម្រេចចិត្ត​ទៅ ខ្ញុំ​អត់​ដែល​បង្ខំ​អ្នកណា​ទេ ហើយក៏​មិនដែល​មានចិត្ត​ចង្អៀត​ដែរ ខ្ញុំ​គិត​ថា​ចិត្ត​ទូលាយ​អស់​ត្រឹមណឹង​ហើយ តែ​ខ្លួនឯង​មិន​ចាប់​ឱកាស លុយ​មិន​ធ្លាក់​ពីលើ​មេឃ​ទេ។

គេ​បង្ហាញ​ព្រៃ រួមទាំង​ភ្លើង​សម្រាប់​បង្កាត់​ដើម្បី​ចម្អិន​ទៀត តែ​យើង​មិន​ទៅ​ព្រៃ​ដើម្បី​យក​សាច់​ទេ គឺ​ទៅ​ដើម្បី​លំហែ​ដោយ​យក​សាច់​ដែល​អ្នក​បង្ហាញ​ព្រៃ​នោះ​ និង​យក​សាច់​ដែល​គេ​ចម្អិន​ទៅ​ស៊ី​ស្រាប់ គិត​ខ្លួនឯង​ឡើងវិញ។ កុំ​ព្រួត​គ្នា​អង្កៀម​ទាំង​សាច់​ទាំង​ឆ្អឹង​ខ្ញុំ​ពេក ខ្ញុំ​សុខចិត្ត​អោយ​អង្កៀម​ព្រោះ​ចង់​អោយ​បាន​សុខ ​និង​គិតថា​បាន​ជួយ​ខ្ញុំ​ខ្លះ​ដែរ ​ទោះ​ជួយ​ដោយ​សុចិត និង មិន​សុចិត​ក៏ដោយ ។​សម្តី​បន្ថែម​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា។

ប្រធាន​សមាគម​អាណត្តិ​ថ្មី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​និយាយទៀតថា រាល់ថ្ងៃ​ខ្ញុំ​ហត់​ពេក​ហើយ ដល់​ពេលដែល​ខ្ញុំ​ត្រូវ​គិតពី​ខ្លួនឯង​ម្តង ខ្ញុំ​គិត​គេ​ឡើង​ឆ្អែតឆ្អន់​ហើយ​ខ្ញុំ​មិនអាច​បេះ​ចំណី​ពី​មាត់​ខ្លួនឯង​អោយ​អ្នកណា​ទៀត​ទេ ខ្ញុំ​ត្រូវការ​ស៊ី​ខ្លួនឯង​ដើម្បី​ក្រពះ កូន​ខ្ញុំ ។ យល់​ញាតិ​ឃ្លាត​ច្បាប់ តែ​ខ្ញុំ​ចង់ឃើញ​អ្នក​ជោគជ័យ​ពេល​អត់​ពី​ខ្ញុំ​។ មនុស្ស​ដូច​ខ្ញុំ​បើ​ខឹង​គឺ​នៅ​សង្គ្រោះបាន តែបើ​អន់ចិត្ត​គឺ​ចូល​លក្ខ​ណះ​ធ្ងន់ធ្ងរ​និង​ចិត្តដាច់​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ថ្វីត្បិតតែ​ផ្ទុះ​ប្រតិកម្ម​សរសេរ​បញ្ចេញ​សារ​យ៉ាង​វែង​អន្លាយ​បែបនេះ​ក៏​ពិត​មែន​ប៉ុ​ន្តE នាង​ពុំបាន​បញ្ជាក់​ទេ​ថា​កំពុងមាន​ជម្លោះ​ក្តៅ​គគុក​ឬ​មានការ​អាក់អន់ចិត្ត​លើ​បុគ្គល​ណា​ម្នាក់​នៅឡើយ​ទេ​។​ ខណៈ​មានការ​ផ្តល់​ការ​ផ្ញើ​សារ​លើកទឹកចិត្ត​ជាច្រើន​ពី​មហាជន​និង​អ្នកគាំទ្រ​ផង​នោះ​៕​

Facebook Comments

អត្ថបទទាក់ទង