ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​ប្រតិកម្ម​ ក្រោយ​​ពិធី​បូជាសព ខេមរៈ ស្រី​ពៅ

Spread the love

ភ្នំពេញ ​៖​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ផ្ទុះ​ប្រតិកម្ម​ខ្លាំងៗ​បន្ទាប់ពី​ពិធី​បូជាសព​របស់​កញ្ញា ខេមរៈ ស្រី​ពៅ រួចរាល់ ​ដោយហេតុថា​ភ្លាមៗ​នោះ​មាន​បុគ្គល​មួយចំនួន​បានធ្វើការ​រិះគន់ថា​ នាង​ចូលរួម​កម្មវិធី​បុណ្យ​សព​មានការ​យឺតយ៉ាវ ​និង​ថែមទាំង​សម្តែង​ជា​ជិះ​ម៉ូតូឌុប​ទៀត។

ជា​ប្រតិកម្ម​ឆ្លើយតប​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​បាន​និយាយថា ​អ្វីដែល​ត្រូវបាន​បុគ្គល​មួយ​ចំនួន​លើក​មក​និយាយ​រិះគន់​នោះ​ វា​មិន​ពិត​នោះ​ឡើយ​ព្រោះថា អ្វីដែល​នាង​បានធ្វើ​ឡើង​នោះ​គឺ​កើតចេញពី​ទឹកចិត្ត​ស្រលាញ់​រវាង​ខ្លួន​និង​ក្រុមគ្រួសារ​លោក ខេមរៈ សិរីមន្ត​។ ម្យ៉ាងទៀត​ពេលវេលា​នោះ (​បុណ្យសព​) គឺ​នាង​បានដឹង​ច្បាស់​ថា​ក្នុង​នាមខ្លួន​ជា​អ្នក​រាប់អាន​គ្នា​ជាមួយ​ក្រុមគ្រួសារ ស្រី​ពៅ និង​ជា​ប្រធាន​សមាគម​ត្រូវមាន​តួនាទី​ឬ​ភារកិច្ច​ជួយ​ចាត់ចែង​បុណ្យសព​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខណា​បាន​និយាយទៀតថា​ ចាប់តាំងពី​ពេល​ត្រូវ​ទៅ​ទទួល​សព​នៅឯ​ព្រលានយន្តហោះ​និង​ថ្ងៃ​នៃ​ពិធីបុណ្យ​រហូត​ពេល​យក​សព​ស្រី​ពៅ​ទៅ​បូជា​គឺ​នាង​និង​ក្រុមគ្រួសារ​លោក ខេមរៈ សិរីមន្ត គឺមាន​ការទាក់ទង​គ្នា​ជាប្រចាំ​។ ​ដូច្នេះហើយ​រាល់​កិច្ចការ​ទាំងអស់​គឺ​ខ្លួន​បានដឹង​ និង​រៀបចំ​ចាត់ចែង​តាម​គម្រោង រីឯ​រឿង​ថា​ជិះ​ម៉ូតូឌុប​ព្រោះ​ខ្លាច​យឺត​ពេល ​ហើយ​គ្រាន់តែ​ជាការ​សម្តែង​នោះ​គឺ​គ្មាន​ការពិត​នោះឡើយ​៕

 

Facebook Comments

អត្ថបទទាក់ទង