ច​ន ច័ន្ទ​លក្ខិណា មិន​ខ្វល់​ពី​ការរិះគន់ ​សំខាន់​ស្នេហា​រឹងមាំ

Spread the love

ភ្នំពេញ​ ៖​ បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ចម្រៀង​១​បទ «ក្បែរ​បង​ស្ងប់ចិត្ត» តារា​សម្តែង ​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខណា បាន​រៀបរាប់​ថា​ មួយ​រយៈ​នេះ​ ហត់​ពេក ​ដូច្នេះ​សុំ​ផុស​បទ​ស៊ី​អារម្មណ៍​មួយ​សិន។ បទ​ចម្រៀង​នេះ ​ត្រូវ​នឹង​អត្ថន័យ​ជីវិត​របស់​ពួកយើង​ទាំង​២​ណាស់។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្តថា អ្នកណា​ថា​អ្វី និយាយ​អ្វី ឬ យល់​យ៉ាង​ម៉េច​មកលើ​ពួក​ខ្ញុំ ខ្ញុំ​មិន​ខ្វល់ សូម្បីតែ​រឿង​រៀបការ សំខាន់​ពួក​ខ្ញុំ​យល់​ពីគ្នា។ ការ​រៀប​ការ​ក៏​មិន​សន្មត​ថា​មាន​សុភមង្គល​ដែរ ហើយ​រឿង អ្នកណា​យោង​អ្នកណា​ក៏​មិនមែន​ជា​ចំណោទ ​ដែល​យើង​ត្រូវ​យក​មក​គិត​នោះ​ដែរ សម័យនេះ​ស្រី​និង​ប្រុស គឺមាន​សមត្ថភាព​ស្មើ​​គ្នា ហើយ​រឿង​ចង់បាន​ផលប្រយោជន៍​ពី​គ្នា​ក៏​រឹត​តែ​ឆ្ងាយ គាត់​ស្គាល់​ច​រិ​ត​ខ្ញុំ​ច្បាស់​ថា​ ខ្ញុំ​ជាម​នុស្ស​ស្រី​យ៉ាង​ម៉េច តែ​អ្វីដែល​ពួកយើង​ត្រូវធ្វើ គឺ​ខំប្រឹង​ធ្វើការ​រកស៊ី​សាង​សុភមង្គល និង អនាគត​កូនៗ​អោយ​ថ្កុំថ្កើង បាន​រៀន​សាលា​ល្អ ដោយ​ប្រើ​ប្រាជ្ញា និង កម្លាំង​ញើស​ឈាម​របស់​ខ្លួនឯង»។

ប្រធាន​សមាគម​រូបនេះ​បានលើកឡើង​ទៀតថា ខ្ញុំ​ដើរ​ដល់​ចំណុច​នេះ​ក៏​ព្រោះតែ​ហេតុផល​ឈឺចាប់​ជាច្រើន​ដែល​បណ្តាលមកពី​ការមើល​ងាយ​ជាន់​ឈ្លី​របស់​មនុស្ស​ដែល​មិន​ស្គាល់​ប្រវត្តិ និង ផ្លូវ​ជីវិត​របស់​យើង​ច្បាស់ ទាំងនេះ​គឺជា​ការជួយ​ជំរុញ​ពី​មនុស្ស​ដែល​គេ​ស្រលាញ់​យើង​ចង់អោយ​យើង​ខ្ពង់ខ្ពស់​ដើម្បីអោយ​អ្នក​ទាំងនោះ​យល់​ពី​តម្លៃ​នៃ​ស្ត្រី​លែងលះ។

ការ​ខំប្រឹង​ធ្វើអោយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ក្លាយទៅជា​មនុស្ស​ដែល​សង្គម​មួយចំនួន​ទទួលស្គាល់​និង​ផ្តល់​កិត្តិយស​ទើប​ជា​ចំណុច​ដែល​យើង​អាច​គិតថា​អស្ចារ្យ ។​អរគុណ​គ្រប់យ៉ាង​ដែល​ធ្វើអោយ​ខ្ញុំ​ដើរ​ដល់​ចំណុច​នេះ ថ្វីត្បិតតែ​បង​មិន​ធ្វើអោយ​ខ្ញុំ​រស់​ជា​ស្រី​ដែល​មាន​សំណាង​រស់​ក្នុង​ភាព​ស្រណុកសុខស្រួល​ផ្លូវកាយ ឬ ដេក​លើ​គំនរ​លុយ មាស ពេជ្រ តែ​អ្វីដែល​ខ្ញុំ​មាន អាច អ្នកផ្សេង​គ្មាន។ សម្តី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ថែម​៕​
 

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment