ឆន សុវណ្ណ​រាជ ទិញ​កាដូ​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ លួង​ខ្លួនឯង​មុន​ឆ្លង​ឆ្នាំ​ថ្មី

Spread the love

ភ្នំពេញ ​៖ ​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក​ឆន សុវណ្ណ​រាជ ថ្មីៗ​នេះ​ បានធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ស្ទើរ​គ្រប់គ្នា​ ក្រោយ​ពេលដែល​តារា​ប្រុស​រូបនេះ​បានបង្ហាញ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​វត្ថុ​នោះ​គឺជា​របស់​ដែល​មាន​តម្លៃ​ថ្លៃ​ស្ទើរ​នឹកស្មាន​មិន​ដល់។

តាមរយៈ​រូបភាព​ដែល​ធ្វើ​ឲ្យ​បង្ក​ការចាប់អារម្មណ៍​សម្រាប់​មហាជន​ពី​សំណាក់​តារាចម្រៀង​ប្រុស​លោក ឆន សុវណ្ណ​រាជ នេះ​គឺ​ដោយសារ​តារា​ចម្រៀង​លោក ឆន សុវណ្ណ​រាជ បាន​បង្ហោះ​នូវ​ភាព​នៃ​នាឡិកា​ដាំ​ត្បូង​ពេជ្រ ​ភ្ជាប់​ជាមួយ​សារ​មួយ​ប្រយោគ​ដ៏​មាន​អត្ថន័យ​ជ្រៅ​ផងដែរ។

ចង់​ប្រាប់ថា​ ស្រលាញ់​ខ្លាំងណាស់​អរគុណ​ណាស់​ឆន សុវណ្ណ​រាជ សម្រាប់​កាដូ​ដ៏​មានន័យ​មួយ​នេះ​អរគុណ​ណាស់​ហាង​ពេជ្រ​សេង​ចិន្តា​បាន​ច្នៃ​ម៉ូដ​នាឡិកា​ដ៏​ស្រស់ស្អាត​មួយ​នេះ​សម្រាប់​ខ្ញុំ​តម្លៃ​សមរម្យ​ហើយ​ស្អាត​ខ្លាំងណាស់​។ ​តាមរយៈ​នេះ​ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​បាន​លាន់មាត់​សរសើរ​ថា​ពិតជា​អស្ចារ្យ​និង​មានន័យ​ខ្លាំងណាស់​សម្រាប់​ជីវិត​។​

ជា​ការពិត​តារាចម្រៀង​លោក ឆន សុវណ្ណ​រាជ គឺជា​តារា​ប្រុស​មាន​ប្រជាប្រិយភាព​និង​ការគាំទ្រ​ច្រើន​ពី​មហាជន​ដែល​អាចធ្វើ​ឲ្យ​តារា​ប្រុស​រូបនេះ​មាន​ទីផ្សារ​ខ្ពស់​ក្នុង​ការចេញ​កើប​លុយ​នៅតាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​មួយចំនួន​ទាំង​នៅក្នុង​ខេត្ត​នៅ​រាជធានី​ភ្នំពេញ​ជាដើម៕

     

Facebook Comments

អត្ថបទទាក់ទង