ឆៃ លីដា​ឡែ​ន ឆ្ងល់​ខ្លួនឯង​ក្នុង​សាច់រឿង​ចេះ​សម្តែង​តែ​ក្រៅ​វិញ​គ្មាន​សមត្ថភាព​

Spread the love

​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​យ៉េៗ​ចូល​ចិត្តការ​ស្លៀកពាក់​សិច​ស៊ី​អ្នកនាង ឆៃ លីដា​ឡែ​ន ជាមួយគ្នា​នៃ​ការ​បង្ហោះ​សារ​ប្លែកៗ​ហាក់​កំពុងមាន​វ​ត្តិ​ផ្លូវចិត្ត​នោះដែរ​ ថ្មីៗ​នេះ​នាង​បាន​បញ្ចេញ​សារ​ខ្លី​មួយទៀត​ដោយបាន​ចោទ​ជា​សំណួរ​ឆ្ងល់​ចំពោះ​ខ្លួនឯង​ថា ​ហេតុអ្វី​បានជា​នៅក្នុង​សាច់រឿង​នាង​អាច​សម្តែង​បាន តែ​នៅ​ខាងក្រៅ​វិញ​បែរជា​គ្មាន​សមត្ថភាព​ដូច​គេ​។

​អ្នកនាង ឆៃ ដា​ឡែ​ន បាន​រៀបរាប់ថា​ អ្នក​ទាំងអស់គ្នា​តែងតែ​និយាយថា​ខ្ញុំ​ប៉ិន​សម្តែង ពិតជា​សម្តែង​ង​សម​ណាស់​ក្នុង​ខ្សែរ​ភាពយន្ត អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​សរសើរ​ខ្ញុំ តែ​ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អី​ខ្ញុំ​សម្តែង​បានតែ​ក្នុង​រឿង ហេតុអ្វី​ខ្ញុំ​មិនចេះ​សម្តែង​ខាងក្រៅ​ដូច​គេ​អញ្ចឹង​?​គេង​មុន​ហើយ​ good night​។

​ជាការ​កត់សម្គាល់​តារា​ចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន កន្លងមក​តែង​បញ្ចេញ​សារ​ប្លែកៗ​ហាក់​មាន​វិ​ចិត្ត​ផ្លូវចិត្ត​ឬ​កំពុង​តែមាន​លាក់ទុក​នៅ​រឿង​រ៉ាង​ម្យ៉ាង​ដែល​លំបាក​ក្នុង​ខ្លួន​រហូត​មាន​មហាជន​នឹង​អ្នកសិល្បៈ​ដូចគ្នា​តែង​ចោទ​ជា​សំនួ​រថា​នាង​មានរឿង​អ្វី ?​ប៉ុន្តែ​ជា​ចម្លើយ​មិនត្រូវ​បាន​សាមីខ្លួន​ឆ្លើយតប​ឬ​បញ្ហា​ឲ្យ​ទស្សនិកជន​បានដឹង​នោះឡើយ​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​?៕​

Facebook Comments

អត្ថបទទាក់ទង