ឆៃ លីដា​ឡែ​ន បង្ហោះ​សារ​ជេរ​បុគ្គល​ម្នាក់​កប់ៗ​មាត់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

Spread the love

ភ្នំពេញ ​៖​ តារាចម្រៀង​ស្រី​ចូល​ចិត្តការ​ស្លៀកពាក់​សិច​ស៊ី​អ្នកនាង​ឆៃ លីដា​ឡែ​ន ថ្មីៗ​ បាន​ផ្ទុះ​ប្រតិកម្ម​បញ្ចេញ​សារ​មិន​សប្បាយចិត្ត​និង​ហួសចិត្ត​ខ្លាំង​តាមរយៈ​ការ​ជេរ​បញ្ចោរ​បុគ្គល​ម្នាក់​ឡើង​កប់ៗ​មាត់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​។​

បើ​យោងតាម​សំណេរ​របស់​អ្នកនាង ឆៃ លីដា​ឡែ​ន​បាន​រៀបរាប់ថា ​ម៉ោង​៩​និង​១៨​នាទី​ជា​ម៉ោង​ដែល​ខ្ញុំ​កាន់តែច្បាស់​ថា​អ្នកជា​មនុស្ស​ប្រភេទ​ណា មិន​ត្រឹមតែ​ខ្ញុំ​ទេ​ជា​អ្នករងគ្រោះ អ្នកផ្សេង​ក៏​រងគ្រោះ​ដោយសារ​អ្នក​ដែរ ព្រោះនេះ​ជា​ច​រit ថោក​របស់​អ្នក មើលទៅ​វា​មិនអាច​កែប្រែ​អ្វី​អោយ​ល្អប្រសើរ​ជាង​នេះ​បានទេ នេះ​គឺជា​អាជីព​របស់​អ្នក​ហើយ ។​

តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បន្តទៀតថា ​ខ្ញុំ​ពិតជា​ខ្s​គេ​ជំនួស​អ្នក​ណាស់ រាល់ពេល​គេ​តែងតែ​និយាយប្រាប់​ខ្ញុំ ខ្ញុំ​អហោ​សិកម្ម​អោយ​ចុះ អ្នកណា​ដែល​តែងតែ​ធ្វើ​អាក្រក់​ដាក់​ខ្ញុំ​និង​និយាយ​មិនល្អ​ពី​ខ្ញុំ អោយ​អ្នកនឹង​ទទួល​កម្ម​ដោយ​ខ្លួនឯង​ចុះ​ខ្ញុំ​សូម​តែ​សុខ​ទេ តែ​វា​ចេញពី​បេះដូង​ពិតៗ មិនមែន​តែ​សំបក​ក្រៅ​នោះទេ​។​មិន​ខ្វល់​ទៀត​ទេ​គឺ​ទន្ទេញ​ពាក្យ​ថា រឹងមាំ ខំប្រឹង​រកលុយ​អោយ​ច្រើន​ទើប​មាន​ក្តី​សុខ​។​

សំណេរ​ជេរ​បញ្ជោរ​របស់​តារាចម្រៀង​ស្រី​និយម​ការ​សម្លៀក​ពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​អ្នកនាង ឆៃ លីដា​ឡែ​ន នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកគាំទ្រ​មួយចំនួន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​រហូត​មានការ​បញ្ចេញមតិ​ក្នុងការ​សួរនាំ​ចំពោះ​ដើមហេតុ​នៃ​រឿងរ៉ាវ​របស់​នាង​ជាមួយ​បុគ្គល​បង្កជម្លោះ​នោះ​ផងដែរ។ ប៉ុន្តែ​គិត​រហូត​មកទល់ពេលនេះ​សាមីខ្លួន​អ្នកនាង ឆៃ លីដា​ឡែ​ន នៅ​មិនទាន់​បញ្ជាក់​ប្រាប់​ន​ណា​ម្នាក់​ដឹង​នៅឡើយ​ទេ៕

 

Facebook Comments

អត្ថបទទាក់ទង