ឆៃ លីដា​ឡែ​ន ផ្ញើ​បណ្ដាំ​មួយ​ឃ្លា​ជូន​ដល់​ប្រុសៗ​អាន​ហើយ​ស្រងាកចិត្ត​

Spread the love

​ភ្នំពេញ ​៖​ តារាចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន មុននេះ​បន្តិច​បាន​បញ្ចេញ​ប្រយោគ​មួយ​ឃ្លា​ហាក់​មាន​ចេតនា​ដាស់​ស្មារតី​និង​ពញ្ញាក់​អារម្មណ៍​ដល់​មនុស្ស​ប្រុស​មួយចំនួន​ដែល​មិនសូវ​យល់​ពី​ការថែរក្សា​ចំណងស្នេហារ​ជាមួយ​ភាគី​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​ឬ​ចំណងស្នេហា​ប្តី​-​ប្រពន្ធ​ជាដើម​។​

ជាក់ស្តែង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារាចម្រៀង​ស្រី​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តបាត់ដំបង​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​ក្នុងន័យ​បំផុស​ឲ្យ​មហាជន​ពិសេស​ស្រីៗ​យល់​ពី​រឿងរ៉ាវ​ជ្រើសរើស​លើ​គូ​អ​នា​គត​បង្ក​ឲ្យ​មានការ​គាំទ្រ​ច្រើន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។​

អ្នកនាង ឆៃ លីដា​ឡែ​ន បាន​លើកឡើងថា​ពាក្យ​ស្រលាញ់​ពាក្យ​នឹក របស់​មនុស្សម្នា​ក់វា​ងាយ​ណាស់​ដែល​និយាយ​ទៅកាន់​មនុស្ស​គ្រប់ៗ​រូប (​តែ​)​ពាក្យ​ស្រលាញ់​ពាក្យ​នឹក របស់​មនុស្ស​ស្រី​ម្នាក់​ដែល​ស្មោះត្រង់​នwង​ដៃគូ រួម​ជីវិត​គាត់​គឺ​គាត់​និយាយ​បានតែ​ម្នាក់​គត់ គឺ​មនុស្ស​ដែល​ខ្លួន​គាត់​ស្រលាញ់ ហើយ​គាត់​ក៏​មិនអាច​និយាយ​ពាក្យ​ស្រលាញ់ ចេញ​ទៀត​នោះទេ។

​តារា​ស្រី​រូបនេះ​បាន​បន្ថែមថា​ ទោះ​មាន​មនុស្ស​ប្រុស​ណា​ល្អ​ជាង​មនុស្ស​ប្រុស​ដែល​គាត់​ស្រលាញ់​ក៏ដោយ ថែរក្សា​នៅពេលដែល​គាត់​នៅក្បែរ​ខ្លួន កុំ​ដល់​បាត់បង់​ទើប​ខឹង ស្អប់ ទោះ​ជាមាន​ពេលវេលា​ស្ដាយក្រោយ​ក៏​ហួសពេល​ហើយ ព្រោះ​មាន​អ្នក​មើលថែ​ការឈឺចាប់​របស់គាត់​ជាសះស្បើយ​រួច​អស់ហើយ​មិនអាច​ត្រឡប់ក្រោយ​ជួប​អ្នក​ទៀត​ទេ៕​

Facebook Comments

អត្ថបទទាក់ទង