ឆៃ លីដា​ឡែ​ន ហេង​ទាំង​ព្រឹក​ត្រូវគេ​ជិះ​មក​បុក​គូទ​ពេល​ឈប់​ភ្លើងស្តុប​

Spread the love

​ភ្នំពេញ​៖​តារាចម្រៀង​ស្រី​សិច​ស៊ី​អ្នកនាង ឆៃ លីដា​ឡែ​ន មុននេះ​បន្តិច ​បាន​ជួន​រឿង​ស៊យ​ទាំង​ព្រឹក​ខណៈដែល​រថយន្ត​រប​ស់​នាង​ឈប់​គោរព​ភ្លើងស្តុប​សុខៗ​ ក៏​ស្រាប់តែ​ត្រូវបាន​រថយន្ត​ផ្សេង​មួយទៀត​បាន​ជិះ​មក​បុក​បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងក្រោយ​មួយផ្នែក​។​

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​និយាយ​ទាំង​ហួសចិត្ត​ថា​ពេលដែល​នាង​កំពុង​ឈប់​គោរព​ភ្លើងស្តុប​សុខៗ ​ក៏​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​បាន​ជិះ​មក​បុក​គូទ​រថយន្ត​របស់​នាង​បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងក្រោយ​។​ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​នាង​ពុំបាន​ទាម​ទារ​សំណង​នោះ​ឡើង​ពោលគឺ​បញ្ចប់​ត្រឹម​ការ​សូមទោស​ពី​ភាគី​បង្ក​។​

អ្នកនាង ឆៃ លីដា​ឡែ​ន បាន​និយាយ​ដូច្នេះ​ថា​ឈប់​stop​សុខៗ​គេ​មក​បុក​គូទ​ដែល​អាង​អី​សូមទោស​ឆ្ងល់​ថា​បើកឡាន​ម៉េច​បាន​អត់​ចេះ​ប៉ាន់ស្មាន សាលា​ចេះតែ​ចេញ​ប័ណ្ណ​បើកបរ​អោយ​ដែរ មិនមែន​ចង់បាន​សំណង​ទេ គ្រាន់តែ​ចង់អោយ​ចេះ​បើកបរ​ប្រុងប្រយ័ត្ន ចេះ​គោរព​ច្បាប់​ចរាចរណ៍​។ នេះ​ត្រឹម​គូទ​ឡាន​ខ្ញុំ​មិន​អី​ទេ​ត្រូវ​ចេះ​ស្រលាញ់​ជីវិត​អ្នកដទៃ​ដូច​ស្រលាញ់​ជីវិត​ខ្លួនឯង ហេង​ទាំង​ព្រឹក​។​

យ៉ាងណាមិញ​បើទោះបីជា​តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន រៀបរាប់​ពី​ករណី​ជួប​រឿង​ស៊យ​ខាងលើនេះ​ក៏ពិតមែន ប៉ុន្តែ​គេ​ពុំ​ដឹង​ទេ​ថា​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ទីតាំង​កន្លែង​ណាមួយ​នោះទេ​?​។​ខណៈ​មាន​អ្នកគាំទ្រ​មួយចំនួន​ក៏បាន​សម្តែង​ការហួសចិត្ត​ចំពោះ​បញ្ហា​នេះ​ផង​នោះ​៕​

Facebook Comments

អត្ថបទទាក់ទង