ឆៃ លីដា​ឡែ​ន ​៖ ​ព្រោះតែ​ភាព​មើលងាយ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​រឹងមាំ​ដល់​ថ្ងៃនេះ

Spread the love

ភ្នំពេញ ​៖ ​តារា​ចម្រៀង​យ៉េ​ៗ​អ្នក​នាង ឆៃ លីដា​ឡែ​ន បាន​បង្ហើប​ប្រាប់​មហាជន​ជា​សាធារណៈ​នូវ​ភាព​ជោគជ័យ​ផ្លូវ​ជីវិត​ដែល​នាំ​ឲ្យ​ខ្លួន​មាន​ភាព​រឹងមាំ​ និង​ក្លាយ​ជា​បុគ្គល ​ដែល​អាច​យក​ឈ្នះ​ឧបសគ្គ​រាំងស្ទះ​ខ្សែ​ជីវិត​របស់​ខ្លួន​មួយ​ចំនួន។ នេះ​អាច​ចាត់ទុកថា​ជា​សារ​ ដែល​ជួយ​បំផុស​ស្មារតី​ដល់​មហាជន​ផង​ដែរ។
អ្នកនាង ឆៃ លីដា​ឡែ​ន បាន​សរសេរ​រៀបរាប់​ថា ​ខ្ជិល​និយាយ​ច្រើន ទោះ​និយាយ​ទៀត​ក៏​គ្មាន​ប្រយោជន៍ មនុស្ស​ធំៗ​អស់ហើយ គួរតែ​យល់ថា​អ្វី​ល្អ​អ្វី​អាក្រក់ អ្វី​ដែល​គួរ​ធ្វើ​អ្វី​ដែល​មិន​គួរ​ធ្វើ។ អ្នក​ណាៗ​ក៏​មានរឿង​ដូចគ្នា​ដែល សំខាន់​ខ្លួន​យើង​ត្រូវតែ​រឹងមាំ ដើរ​ទៅ​មុខ​ទៀត មិន​ថា​ពិបាក​ប៉ុណ្ណា?។

តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បន្ត​ថា ​ត្រូវតែ​ស៊ូទ្រាំ​ដើម្បី​អោយ​ជីវិត​ខ្លួនឯង​មានតម្លៃ​ទោះ​អត់​មនុស្ស​ម្នាក់​នឹង​ក៏​ខ្ញុំ​មាន​មនុស្ស​ជុំវិញ​ខ្លួន​ខ្ញុំ​ជាច្រើន​ចាំ​ផ្ដល់​កម្លាំង​ចិត្ត​អោយ​ខ្ញុំ​ដែល។ អរគុណ ​ភាព​មើលងាយ អរគុណ ភាព​ឈឺចាប់​ អរគុណ ភាព​ឯកា​ពាក្យ​ទាំង​អស់​នេះ​ធ្វើ​អោយ​នារី​ម្នាក់​នេះ​រឹងមាំ។

គេ​មិន​ដឹង​ទេ​ថា ​ការ​បញ្ចេញ​សារ​របស់​តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន ខាង​លើ​នេះ​ មាន​ចេតនា​ដើម្បី​បំផុស​ស្មារតី​ខ្លួនឯង ​និង​មហាជន​ឬមួយ​យ៉ាងណា​នោះ​ទេ។ ខណៈ​មាន​មហាជន​មួយ​ចំនួន​បាន​យល់ឃើញ​ដូច​តារា​ស្រី​រូប​នេះ​ផង​ដែរ៕

 

Facebook Comments

អត្ថបទទាក់ទង