ឆ្អែត​បាយ​ទេ​អ្នក​ពូក​កែ​រិះគន់ ខ្ញុង ដាក់​ឲ្យ​ចំៗ​ ក្រោយ​ទិញ​រថយន្ត​ស៊េរី​ទំនើប​

Spread the love

ភ្នំពេញ ​៖​ តារា​កំប្លែង​ស្រី​ស្ថិតក្នុង​ក្រុម​នាយ​ពែ​មី គឺ​អ្នកនាង ខ្ញុង ថ្មីៗ​នេះ​ បាន​បង្ហោះ​នូវ​រថយន្ត​ស៊េរី​ទំនើប​ដែលមាន​តម្លៃ​ខ្ទង់​រាប់សែន​ដុល្លារ​ បង្ក​ការចាប់អារម្មណ៍ ​និង​ភ្ញាក់ផ្អើល​ដល់​អ្នក​សិល្បៈ​ដូចគ្នា​ក៏​ដូច​ទស្សនិកជន​អ្នកគាំទ្រ​ផងដែរ។

ទន្ទឹមគ្នា​នៃ​ការ​បង្ហោះ​បង្អួត​រថយន្ត​ថ្មី​ម៉ាក​ឡង់​គ្រី​ស័​រ​​ មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ពី​សំណាក់​តារា​កំប្លែង​អ្នកនាង ខ្ញុង នេះដែរ​ភ្លាមៗ​នោះ ​មានការ​បញ្ចេញមតិ​រិះគន់​និង​មាន​ខ្លះទៀត​បានបង្ហាញ​ការរិះគន់​ដោយ​មិន​សំចៃមាត់​មកលើ​តារា​ស្រី​រូបនេះ​ ទើប​ធ្វើ​ឲ្យ​សាមីខ្លួន​កើតក្តី​មិន​សុខចិត្ត​ចេញមុខ​ឆ្លើយតប​យ៉ាង​ចាស់ដៃ​វិញ​។​

តារា​កំប្លែង​សម្បូរ​វោហារ​ស័ព្ទ​មិនចេះ​រីងស្ងួត​ចូលចិត្ត​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ទស្សនិកជន​អ្នកនាង ខ្ញុង បាន​បង្ហោះ​រៀបរាប់​ហាក់​មិន​សប្បាយចិត្ត​ថា​ ខំប្រឹង​ធ្វើការ​រកស៊ី មាន​លុយ មាន​ឡាន មានផ្ទះ ថត​ផុស​ គេ​ជេរ​ដៀល​ថា​យើង​អួត សំញែង ហ៊ឺហា ពេល​យើង​អត់ ក្រ ឈឺ លំបាក ថត​ផុស គេ​ដៀល​ថា​ខំ​រកស៊ី​មួយជីវិត ​សិល្បៈ​មួយជីវិត​ហើយ​នៅ​អត់​កំណើត គិត​ទៅ​ចាំតែ​ខុស​ហ្មង​សំរាប់​បងៗ​អ្នក​អត់​ការងារ​ធ្វើ​អង្គុយតែ​ទើស (​គេ​អោយ​ហែង​ម៉ាន​ហា​អា​អត់​កំណើត​…​។​ជាមួយគ្នានេះ​គេ​សង្កេត​មាន​អ្នកគាំទ្រ ខ្ញុង ជាច្រើន​បាន​សម្តែង​ការលើកទឹកចិត្ត​និង​លើកឡើងថា​បង ខ្ញុង កុំ​ខ្វល់​ពេក​ជាមួយ​អ្នក​ដែល​ចូលចិត្ត​ច្រណែន​គេ​នោះ៕

Facebook Comments

អត្ថបទទាក់ទង