ជនសង្ស័យ​ដែល​ចាក់​សាំង​ដុត​ក្មេង​ព្រោះតែ​រឿង​លួច​លុយ​១​ម៉ឺន​ន​រៀល​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ហើយ

Spread the love

ភ្នំពេញ ​៖​ ដូច​ពាក្យចាស់​ពោលថា​អ្នក​ដែល​សាង​អំ​ពើ​អាក្រក់​រមែងតែ​ទទួលបាន​មកវិញ​នូវ​ការ​តបស្នង​ភាពអាក្រក់​របស់ខ្លួន​មកវិញ។ ជាក់ស្តែង​ដូចជា​ករណី​បុរស​ម្នាក់​ចាក់​សាំង​ដុ​ត​ក្មេងប្រុស​ទាំង​រស់​ព្រោះតែ​ខឹង​លួច​លុយ​១​ម៉ឺន​រៀល​នោះ​ទីបំផុត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ។

បើតាម​ប្រភពព័ត៌មាន​បាន​រាយការណ៍​ឲ្យ​ដឹងថា​ជនដៃដល់​ដែល​ចាក់​សាំង​ដុត​ក្មេង​ដោយសារ​ខឹង​រឿង​លួច​លុយ​ចំនួន​១​ម៉ឺន​រៀល​នោះ​ ទី​បំផុត ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​។​ ករណីនេះ​បានកើត​ឡើង​ស្ថិតនៅ​ភូមិ គោក​ត្រាច ខេត្តសៀមរាប ចំណែកឯ​ក្មេងប្រុស​រងគ្រោះ​បច្ចុប្បន្នកំពុង​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា​ ដោយសារតែ​ភាពខ្វះខាត​និង​អត់ឃ្លាន​ក្មេងប្រុស​រងគ្រោះ​ម្នាក់នេះ ​បាន​លួច​លុយ​បងជីដូនមួយ​ចំនួន​១​ម៉ឺន​រៀល​ ហើយក៏​ត្រូវបាន​ម្ចាស់​គេ​ទាន់​បាន​ទិញ​សាំង​ចំនួន​១​លីត្រ​យក​ទៅ​ចាក់​ស្រោច​លើ​ខ្លួន​ រួច​ធ្វើ​សកម្មភាព​ដុត​តែម្តង​។ ​ក្រោយពី​កើតហេតុ​ក្មេង​ប្រុស​រូបនេះ ​ក៏ត្រូវ​បានជា​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​និង​នាំ​យកទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ដែល​ត្រូវបាន​ភ្លើង​ឆេះ​រលាក់​ពេញ​ខ្លួន។

ប្រភព​បាន​បន្ថែមថា​ បច្ចុប្បន្ន​ក្មេងប្រុស​រងគ្រោះ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​កុមារ ខេត្តសៀមរាប​។​ ជាមួយគ្នានេះ​ក៏មាន​មហាជន​មួយចំនួន​បាន​បង្ហោះ​ធ្វើការ​អំពាវនាវ​ដើម្បី​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ជួយសង្គ្រោះ​ជីវិត​ក្មេងប្រុស​រងគ្រោះ​នេះ​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង