ជម្រះ​មន្ទិល​ ជុំវិញ​ការ​​​លើក​ឡើង​ថា ​ខាង​ស្រី​ស្រលាញ់​លុយ​សុខចិត្ត​រៀបការ​ជាមួយ​បុរស​ចំណាស់

Spread the love

កំពង់​ឆ្នាំ ​៖​ ថ្មីៗ​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ មាន​ការ​ចែករំលែក​ និង​ចាប់អារម្មណ៍​ខ្លាំង​បន្ទាប់ពី​មាន​ការ​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​​បង្ហាញ​ឲ្យ​ឃើញ​ពិធី​ភ្ជាប់​ពាក្យ​ ​ រវាង​កូន​ប្រមុំ​វ័យក្មេង​ស្រស់​ស្អាត​ និង​កូន​កំលោះ​វ័យ​ចំណាស់​មាន​សក់​ស ​បង្ក​ឲ្យ​មាន​មតិ​លើក​សរសើរ​ និង​រិះគន់​មួយ​ចំនួន​ជុំវិញ​រឿងរ៉ាវ​មួយ​នេះ។

យ៉ាងណាមិញ​អំឡុង​ពេល​នេះ​ដែរ​ គេ​កត់សម្គាល់​មាន​ទស្សនិកជន​ជាច្រើន​បាន​ស្ងើចសរសើរ​ទាក់ទង​នឹង​ការ​ចាប់ផ្ដើម​សម្ពន្ធភាព​ស្នេហា​របស់​គូ​ស្នេហ៍​អ្នក​ទាំង​២​ដោយ​មិន​ប្រកាន់​វ័យ ឬ​វណ្ណៈ។ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​បុគ្គល​មួយ​ចំនួន​ទៀត​ បាន​ធ្វើ​ការ​រិះគន់​ដោយ​គ្មាន​ការពិចារណា​ថា ស្នេហា​មួយ​នេះ ​ពុំ​មែន​កើត​ចេញពី​ចិត្ត​ស្រឡាញ់​គ្នា​នោះ​ទេ​ ពោល​គឺ​ដោយសារ​ខាង​ស្រី​សម្លឹង​ឃើញ​ពី​ទ្រព្យសម្បត្តិ​បុរស​វ័យ​ចំណាក់​ម្នាក់​នោះ។

ជា​ការ​ស្រាយ​មន្ទិល ​និង​បញ្ជាក់​ឆ្លើយតប​លើក​ការរិះគន់​នោះ ​ក៏​ស្រាប់​តែ​មាន​ក្មេង​ស្រី​ម្ចាស់​Account Facebook​មួយ​បាន​ចេញមុខ​ជំនួស​សាមីខ្លួន​ទាំងពីរ​ ដោយ​អះអាងថា ​ពុំមែន​ដូច​ការលើកឡើង​ឬ​រិះគន់​របស់​បុគ្គល​មួយ​ចំនួន​​​នោះ​ទេ ​រវាង​ពូ​នាង​ និង​នារី​កូនក្រមុំ​គឺ​ស្រលាញ់​គ្នា​កើត​ចេញពី​ចិត្ត​និង​ជា​ស្នេហា​ពិត ​ដោយ​មិន​គិត​លើ​វណ្ណៈ​ឬ​ទ្រព្យធន​នោះ​ឡើយ។

ប្រភព​នេះ​បាន​​​បញ្ជាក់​ថា ​ក្នុងនាម​ខ្ញុំ​ជា​ក្មួយបង្កើត​របស់​គាត់​ ខ្ញុំ​សូម​និយាយ​ថា ​ពួកគាត់​ស្រលាញ់​គ្នា​ដោយ​ចិត្តនឹង​ចិត្ត​ ព្រោះ​ពូ​របស់ខ្ញុំ​មិន​មែន​ជា​អ្នកមាន​ស្ដុកស្ដម្ភ​ណា​ទេ គាត់​ត្រឹម​ជា​អ្នក​បើកឡាន​អោយ​អង្គារការ​ប៉ុណ្ណោះ។ បើ​គាត់​អ្នកមាន​មែន​គាត់​ភ្ជាប់ពាក្យ​នៅ​វិឡារ​ធំៗ​ហើយ​ មិនមែន​ធ្វើ​ពិធី​នៅផ្ទះ​តូច​អញ្ចឹង​ទេ បើ​មិន​ជឿ​ទៅ​មើល​ដល់​ផ្ទះ​ទៅ​នឹង​ដឹង​ហើយ សុំ​មេត្តា​កុំ​មើលងាយ​ការ​ស្រលាញ់​របស់​គាត់​ទាំងពីរ​ទៀត​អី​ឈប់​បាន​ឈប់​ទៅ​?​ជា​ចុងក្រោយ​ក្មួយ​ជូនពរ​ពូ​ស្រលាញ់​គ្នា​រហូត។

សូម​រម្លឹក​ថា ​ប៉ុន្មាន​ថ្ងៃ​មកនេះ​រូបភាព​នៃ​ពិធី​ភ្ជាប់​ពាក្យ​របស់​កូនកំលោះ​-​ក្រមុំ​មួយ​គូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ក្លាយ​ជា​រឿង​ដ៏​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​ពិសេស​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដោយបាន​បន្ត​ការ​ចែករំលែក និង​បញ្ជូន​ឲ្យ​គ្នា​ទៅវិញទៅមក​ជាមួយ​ការ​បញ្ចេញមតិ​ជាច្រើន​ផ្សេងៗ​គ្នា។

បើ​សង្កេត​តាមរយៈ​រូបភាព​ជាច្រើន ​ដែល​ត្រូវ​បាន​ទម្លាយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្នេហា​មិន​ប្រកាន់​វ័យ ឬ​ពណ៌​សម្បុរ វណ្ណៈ​មាន​ក្រ ពី​សំណាក់​នារី​រូប​ស្រស់​ជាមួយ​បុរស​វ័យ​ចំណាស់​មាន​សក់ស​នេះ​ដែរ​បានធ្វើ​ឲ្យ​មហាជន​គ្រប់​ស្រទាប់​វ័យ​បង្ហាញ​ពី​ការភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា ។ មិនតែប៉ុណ្ណោះ​ស្នេហា​នេះ​ក៏ត្រូវ​បានការ​ជូនពរ​ជ័យ​និង​លើក​សរសើរ​ពី​មជ្ឈដ្ឋាន​ទូទៅ​ផងដែរ​។​

បើតាម​ប្រភព​ជាច្រើន​បាន​និយាយថា ​នេះ​ជា​រឿង​ពិត ដែល​កើតឡើង​រវាង​ស្នេហា​របស់​នារី​ជា​កូនក្រមុំ​មានឈ្មោះ​ថា Chanthy​ដែលមាន​អាជីព​គ្រូបង្រៀន​និង​កូនកំលោះ​មានឈ្មោះ សួស សុ​ខៈ ដែល​បច្ចុប្បន្ន​មាន​អាជីព​ជា​អ្នកបើកបរ​។​ម្យ៉ាងទៀត​ពិធី​ភ្ជាប់ពាក្យ​នេះ​គឺ​ពុំមែន​កើត​មាននៅ​បរទេស​នោះឡើយ ពោលគឺ​នៅ​ស្រុក​ខ្មែរ​តែម្តង​។​

ប្រភព​បាន​និយាយទៀតថា តាម​ការពិត​កូនកំលោះ​រូបនេះ ពុំ​មែនមាន​វ័យចាស់​ជ្រុល​ដូច​ការយល់ឃើញ​របស់​មហាជន​មួយចំនួន​ឡើយ គឺ​គាត់​មាន​សក់ស្កូវ​នេះ ដោយសារ​បញ្ហា​សុខភាព​ប៉ុណ្ណោះ​។ គាត់​ស្កូវ​មុន​អាយុ​ទេ​គឺ​មិន​ចាស់​ប៉ុន្មាន​ឡើយ ហើយក៏​មិនមែន​អ្នកមាន​ដែរ ព្រោះ​គាត់​មាន​អាជីព​ជា​អ្នកបើកបរ ប៉ុន្តែ​នេះ​ជា​សំណាង​របស់គាត់ ដែល​ជួប​ស្នេហា​ពិត​។​

ដោយឡែក​ក៏មាន​ប្រភព​ខ្លះទៀត​បាន​សរសេរ​ដែរ​ថា ខ្ញុំ​គិតថា នាង​គិត​ត្រូវ​ព្រោះ​៩០​ភាគរយ​នៃ​មនុស្ស​ចាស់​គឺ​ចាស់ចិត្ត​ចាស់​គំនិត​អាច​ថែរក្សា​ថ្នាក់ថ្នម​នាង​ទាំង​កាយ​ទាំង​វាចា និង ទាំង​ចិត្ត ជាជាង​ទៅយក​អា​ស្ទាវ​សម័យនេះ ដែល​ភាគច្រើន​មាន​ខ្លះ​ជា​ភឿន​បងតូច​បងធំ​ញៀន​ស្រា​ញៀន​ល្បែង​មាន​ស្រី​មិន​ខ្ចី​ខ្វល់​ពី​នាង​…​។​

អាស្រ័យ​ហេតុ​ដូច្នោះ​ហើយ​សូម​អា​ស្ទាវ ដែល​ខ្ញុំ​និយាយ​ត្រូវ​ចំណុច​ទាំងអស់​ខាងលើនេះ កុំ​ខឹង​នឹង​សម្ដី​ពិត​របស់ខ្ញុំ ហើយក៏​កុំ​បញ្ចេញមតិ​បែប​ជា​លក្ខណៈ​ច្រណែន​និន្ទា​គាត់​អី​ល្អ​ជាង​។ ទន្ទឹមគ្នានេះ​ក៏មាន​ម្ចាស់​Account Facebook ក្មេងស្រី​ម្នាក់ទៀត​បាន​សរសេរ​បញ្ជាក់​ដែរ​ថា ជូនពរ​អ្នកគ្រូ​អោយមាន​សុភមង្គល Chanthy អ្នកគ្រូ​ជាម​នុស្ស​រួសរាយ​ណាស់ តែ​និស្ស័យ​មនុស្ស​មិន​ដូចគ្នា​ទេ៕


Facebook Comments

អត្ថបទទាក់ទង

One Thought to “ជម្រះ​មន្ទិល​ ជុំវិញ​ការ​​​លើក​ឡើង​ថា ​ខាង​ស្រី​ស្រលាញ់​លុយ​សុខចិត្ត​រៀបការ​ជាមួយ​បុរស​ចំណាស់”

Comments are closed.