ជិត​ដល់​ថ្ងៃ​រៀបការ​យមបាល​ចិត្ត​អប្រិយ​ ​ប្រល័យ​ខាង​ប្រុស​ ក្រោយ​មកពី​ចែក​សំបុត្រអាពាហ៍ពិពាហ៍

Spread the love

ភ្នំពេញ ​៖ ​ពិតជា​រឿង​ដ៏​រន្ធត់​ស្ទើរតែ​មិនអាច​ទទួលយកបាន​ឡើយ ​សម្រាប់​នារី​ត្រូវជា​គូ​ដណ្តឹង​និង​ក្រុមគ្រួសារ​ ខណៈដែល​ជិត​ដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​បុរស​ដែល​ត្រូវជា​អ​នា​គត​ស្វាមី ​ត្រូវបាន​ស្លាប់​ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​វិញ​ឡើយ។ ករណីនេះ ​បានធ្វើ​ឲ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន​បង្ហាញ​ការអាណិតអាសូរ​ខ្លាំង​ចំពោះ​រឿង​ដ៏​អកុសល​មួយ​នេះ។

ករណី​នៃ​ការ​ស្លាប់​របស់​បុរស​ខាង​លើ​នេះ ​បាន​កើត​ឡើង​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២០​ ខែធ្នូ ​ឆ្នាំ​២០១៨​ស្ថិតនៅ​ម្តុំ​សាលាបឋមសិក្សា​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​២ ​ខណ្ឌមានជ័យ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បណ្តាលមកពី​ម៉ូតូ​ជនរងគ្រោះ​បាន​ជិះ​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​រ៉ឺម៉ក​កង​បី​ ហើយក៏​ដួល​ ស្របពេលនោះ​ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត​ជិះ​មក​បុក​បន្ថែម​ចំ​កណ្តាល​ក្បាល​ស្លាប់​ភ្លាមៗ​ក្នុង​ប្លុក​ឈាម។

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ និល សីហា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ គ្រូ​ល្បុក្កតោ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ស្រុកកំណើត​នៅ​ភូមិ​តា​ព្រះ ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង។ ចំណែក​នារី​គូរ​ដណ្ដឹង​មានឈ្មោះ ពៅ ពិសិដ្ឋ អាយុ​២២​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ។

បើតាម​ប្រភពពី​បុរស​ជា​មិត្តភក្តិ​រួម​ដំណើរ​ជាមួយ​រង​របួល​ស្រាល​រៀបរាប់ថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត គឺជា​មិត្តភក្តិ​ជិតស្និទ្ធ​ជាមួយ​គាត់ និង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ​ពោលគឺ​នៅ ទី​៧ ខែមករា ឆ្នាំ​២០១៩​ខាងមុខនេះ។

មុន​កើតហេតុ​ពួកគាត់​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ដើម្បី​យក​សំបុត្រ​ការ​ទៅ​អញ្ជើញ​មិត្តភក្តិ​ស្គាល់គ្នា ​ប៉ុន្តែ​បន្ទាប់ពីនោះ​ពួកគេ​ក៏បាន​នាំគ្នា​ចូល​ផឹកស៊ី​នៅ​ម្ដុំ​ស្ទឹងមានជ័យ ​លុះ​ក្រោយមកទៀត​ក៏បាន​ជិះ​ម៉ូតូ​ក្នុង​គោលដៅ​ត្រឡប់ទៅផ្ទះ​វិញ។

ប្រភព​បាន​បន្តថា ​ពេលមកដល់​កន្លែងកើតហេតុ​ក៏​ស្រាប់តែ​ជួប​គ្រោះ​អកុសល​ត្រូវ​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​ជាមួយ​កង់​បី​មួយគ្រឿង​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ ហើយ​គាត់​ក៏បាន​សន្លប់​មួយសន្ទុះ​។ ​ចំណែក​មិន​ភក្តិ​(​ជនរងគ្រោះ​)​ពេល​គាត់​​​ដឹងខ្លួន​ឡើង​មក ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ ស្លាប់​នៅក្នុង​ប្លុក​ឈាម​បាត់ទៅហើយ។

ដោយឡែក​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បញ្ជាក់ថា ចំពោះ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក Honda Scoopy ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1GN-7388 ។ មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ដែល​ស្លាប់​និង​មិត្តភក្តិ​ដែល​របួសស្រាល​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេ​២១៧​ក្នុង ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​ល្មម លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​កង់​បី បណ្ដាល​ឲ្យ​ដួល ​ស្របពេល​មាន​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​មកពី​ក្រោយ បាន​បើក​កិន​ចំក្បាល​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។ ចំណែកឯ​រថយន្ត​បង្ក​និង​ម៉ូតូ​កង់​បី បាន​បើក​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​តែម្តង៕

Facebook Comments

អត្ថបទទាក់ទង