ជូរ​មាត់​យូរ! រិ​ន សា​វ៉េ​ត ភ្ជាប់​ពាក្យ​លា​ភាពជា​ពោះម៉ាយ

Spread the love

ភ្នំពេញ​ ៖​ តារា​ចម្រៀង​លោក រិ​ន សា​វ៉េ​ត ក្រោយពេល​ប្រពន្ធ​ បាន​ស្លាប់ចោល​មាន​រយៈពេល​ជិត​២​ឆ្នាំកន្លងមក​នោះ ​ពេលនេះ​បានសម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជា​ផ្លូវការ​ហើយ ​ជាមួយ​នារី​ម្នាក់​ដែល​ជា​អាណិកជន​ខ្មែរ​នៅ​បារាំង។

ចំពោះ​ពិធី​ភ្ជាប់​ពាក្យ​របស់​តារា​ចម្រៀង​លោក រិ​ន សា​វ៉េ​ត និង​គូស្នេហ៍​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ឈ្មោះ លឹម គឹម​ហ្គេ​ច បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​សីហា ​ឆ្នាំ​២០១៩ ស្ថិតនៅ​ម្តុំ​ទួលគោក​ខណៈ​ដែល​មង្គលការ ​គ្រោង​នឹង​រៀបចំ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ។

បើ​តាម​ប្រភព​ពី​រង្វង់​អ្នក​សិល្បៈ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ស្នេហា​រវាង​លោក រិ​ន សា​វ៉េ​ត និង​គូ​ដណ្ដឹង​គឺ​កញ្ញា លឹម គឹម​ហ្គេ​ច បាន​ចាប់ផ្តើម​ស្រលាញ់​គ្នា​មាន​រយៈពេល​ប្រមាណ​ជា​១​ឆ្នាំ​មក​ហើយ​ ពោលគឺ​ក្រោយ​ពេល​ដែល​ភរិយា​មុន​របស់​លោក រិ​ន សា​វ៉េ​ត ត្រូវ​បាន​ស្លាប់​ដោយ​បន្សល់ទុក​លោក​និង​កូន​ឲ្យ​នៅ​កំព្រា៕

Facebook Comments

អត្ថបទទាក់ទង