ជួបទុក្ខអ្វីបានជាលោក ហ៊្សូណូ បញ្ចេញសាររៀបរាប់ហាក់ចង់លើកទឹកចិត្តអោយចេះតស៊ូ?

Spread the love

តារាប្រុសរូបសង្ហាស្ថិតក្នុងទ្រនំរបស់ផលិតកម្មហង្សមាស លោក ហ៊្សូណូ ថ្មីៗនេះបានបង្ហោះរូបភាពនៅលើទំព័រ Instagram របស់ខ្លួនស្ថិតក្នុងទឹកមុខស្រពាប់ស្រពោន ហាក់មានចេតនាក្រើនរំលឹកដល់នរណាម្នាក់អោយខំតស៊ូឡើង។

ភ្ជាប់ជាមួយរូបភាពដែលបានបង្ហោះនៅលើទំព័រ Instagram នោះលោកក៏បានសរសេររៀបរាប់ថា «កុំរស់ដោយសារតែសំដីអ្នកដ៏ទៃ ត្រូវរស់ដោយប្រកប ជាមួយ ចំណេះដឹង ចំណេះធ្វើ នឹង បទពិសោធន៍ដែលខ្លួនមាន ខ្ញុំជឿថា អ្នកអាច ធ្វើបានតស៊ូ ឡើងដើម្បីខ្លួនអ្នក គ្រួសារអ្នក នឹងមនុស្សល្អល្អដែលនៅជុំវិញអ្នក»។

ទន្ទឹមនឹងពាក្យពេចន៍បង្កប់ទៅដោយអត្ថន័យរបស់តារាចម្រៀង ហ៊្សូណូ នេះដែរក៏ត្រូវបានមហាជនអ្នកគាំទ្រចូល Comment ជាហូរហែថា«ធ្វើជាមនុស្សរបស់សាធារណៈកុំខ្វល់ច្រើនពេកបង» ខ្លះទៀតក៏ផ្ញើរសារជូនពរ អោយរតារាប្រុសរូបនេះកាន់តែជោគជ័យក្នុងអាជីពថែមទៀតផង៕

Facebook Comments

អត្ថបទទាក់ទង