ជួយ​ពិចារណា​ទាំងអស់គ្នា​!​ តារាចម្រៀង​ប្រុស​ពីរ​រូប​ កំពុង​រ៉េ​ប​ចម្រៀង​វាយ​ប្រហារ​គ្នា តើ​នេះ​ជា​គំរូ​ល្អ​ឬ​ទង្វើ​​មិន​គួរ​ឲ្យ​គាំទ្រ ?

ភ្នំពេញ​ ៖​ មាន​មហាជន​ជាច្រើន​កំពុង​បង្ហាញ​ការមិន​ពេញចិត្ត​និង​ផ្ទុះ​ការរិះគន់​លើ​តារា​ចម្រៀង​រ៉េ​ប​ពីររូប​គឺ​ខ្មែរ​១​ជីវិត និង ងួន ចាន់​ដេវីត ឬ​G-devith ដែល​បានធ្វើ​ការទម្លាយ​ផ្សព្វផ្សាយ​នូវ​ចម្រៀង​ច្រៀង​មាន​ចេតនា​ឌឺដង​ផ្លែផ្កា​​​ឲ្យ​គ្នា​ក្នុងន័យ​វាយប្រហារ​គ្នា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​យូធូប ​ខណៈ​ដែលមាន​ទស្សនិកជន​មួយចំនួន​ចោទ​ជា​សំនួរ​ថា​ជា​ការ​ជាន់ពន្លិច​តម្លៃ​វប្បធម៌​ឬ​មាន​ចេតនា​អ្វី​ឲ្យ​ពិតប្រាកដ​?​។​

ជាការ​ពិត​រាល់​ការបញ្ចេញ​សា្នដៃ​និពន្ធ​បទ​ចម្រៀង​នីមួយៗ​មិន​ថា​ បទ​មនោសញ្ចេតនា ញាក់ រាំ​វង​ឬ​ចង្កា​អ្វី​ផ្សេង​នោះទេ ​គឺ​អ្នកនិពន្ធ​ជំនាន់​ដើម​តែងតែ​ជ្រើស​ការ​និពន្ធ​ដោយ​បង្កប់​នូវ​អត្ថន័យ​អប់រំ ស្នេហា​កម្សត់ លាយ​ឡំ​នឹង​ជីវិត​តស៊ូ​ផ្ទាល់ខ្លួន​ជាដើម​។ ​ប៉ុន្តែ​វេលា​នេះ​ក៏​ស្រាប់​តែមាន​តារាចម្រៀង​រ៉េ​ប​ជំនាន់​ក្រោយពីរ​នាក់​បែរជា​មិន​ថែរក្សា​បង្កើត​ទៅជា​រឿង​ច្រៀង​រិះគន់​វាយប្រហារ​គ្នា​កប់ៗ​មាត់​ទៅវិញ។

បើតាម​ការកត់សម្គាល់​ថា​ ទំនាស់​ពាក្យសម្តី​រហូត​ច្រៀង​ឌឺដង​គ្នា​រវាង​តារា​ពី​រូបនេះ​គឺធ្វើឡើង​តាមរយៈ​ចម្រៀង​រ៉េ​ប​របស់​​ខ្មែរ​១​មួយជីវិត ​មាន​ចំណងជើង​ថា ប៉ា​រូ​ពិឃាដ។ ចំណែក​លោក G-devith ​ ​ក៏​រ៉េប​ បក​ទៅ​វិញ ​មាន​ចំណង​ជើង​ថា ​អាភេ។ ​ ​​​ ទង្វើ​នេះ​ត្រូវបាន​ទស្សនិកជន​ភាគច្រើន បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត និង​ហួសចិត្ត​យ៉ាង​ខ្លាំង​លើ​តារា​ទាំងពីរ​រូប​នេះ​ ដែល​និពន្ធ​ចម្រៀង​រ៉េ​ប​ជេរ​បញ្ជោរ​គ្នា​កប់ៗ​បែបនេះ។

មានការ​លើកឡើងថា ​ទង្វើ​របស់​តារា​ពីររូប​នេះ​ ហាក់​កំពុងមាន​ចេតនា​បន្ថោក បន្ទាប​តម្លៃ​វប្បធម៌​ខ្មែរ​​​យ៉ាង​ជាក់ស្តែង​។ ​ករណីនេះ​ប្រៀប​បាន​នឹង​ការ​ជាន់ឈ្លី​ឬ​ប្រមាថ​វិស័យ​សិល្បៈ​ខ្មែរ​ដែល​កំពុងតែ​មាន​កា​រ​គាំទ្រ​ព្រោះ​គេ​យល់ថា​តារា​ទាំងពីរ​រូបនេះ​កំពុង​យក​សិល្បៈ​ជា​ឈ្នាន់ ដើម្បី​បំពេញ​នូវ​បំណង​របស់គេ​រៀងៗ​តែប៉ុណ្ណោះ​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​?៕​

 

 

អត្ថបទទាក់ទង