ជឿ​ទេ​?! ដេ​ន​នី ក្វាន់ ប្រកាសថា ​ស្នេហា​គ្មាន​តម្លៃ​សម្រាប់​ខ្លួន​ទេ ​គឺ​មានតែ​ការងារ​ប៉ុណ្ណោះ

Spread the love

ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​សិច​ស៊ី​ និង​តែង​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​កញ្ញា ដេ​ន​នី ក្វាន់ អំឡុងពេល​មួយរយៈ​ចុងក្រោយ​នេះ ​បើ​សង្កេតមើល​ពី​អាជីព​សិល្បៈ​របស់​នាង​ ហាក់​កាន់តែ​មាន​ភាព​ឃ្លាតឆ្ងាយ​ខ្លាំង​ ខណៈដែល​តារា​រូប​នេះ​កំពុង​យក​ពេល​ពង្រឹង​មុខ​ជំនួញ​ផ្ទាល់ខ្លួន។

ជាមួយគ្នា​នៃ​ភាពជោគជ័យ​លើ​អាជីព​រកស៊ី​តាមរយៈ​លក់​ផលិតផល​តាម​អន​ឡាញ​នេះដែរ​ តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ កន្លងមក ​ត្រូវបាន​មហាជន​ដឹង​គ្រប់គ្នា​ផងដែរ​ពី​ទំនាក់ទំនង​ស្នេហា​ស្អិតល្មួត​ជាមួយ​លោក ចាន់ មករា ដែលជា​ថៅកែ​លក់​រថយន្ត​សម្បូរ​ទ្រព្យ​ធនម្នាក់​។ ​ប៉ុន្តែ​អ្វីដែល​ចម្លែក​ពីនេះ​ក៏​ស្រាប់ ដេ​ន​នី ក្វាន់ បែរជា​ប្រកាសថា​ ស្នេហា​គ្មាន​តម្លៃ​សម្រាប់​ខ្លួនគេ​នោះទេ។ តើ​ស្នេហា​នេះ​កំពុងតែ​ប្រឈម​ឧបសគ្គ​អ្វី​ ទើប​នាង​ប្រកាស​ដូច្នេះ​?​ នេះ​ជា​សំនួរ​របស់​មហាជន។

កញ្ញា ដេ​ន​នី ក្វាន់ បាន​រៀបរាប់​ភ្ជាប់​ជាមួយ​សំណេរ​របស់ខ្លួន​ដូច្នេះ​ថា​​ ខួរក្បាល​ខ្ញុំ​រាល់ថ្ងៃ​នេះ​ មានតែ​ការងារ ស្នេហា​វា​គ្មាន​តម្លៃ​សម្រាប់​ខ្ញុំ​ទេ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​ គឺ​ខំប្រឹង​ដើរ​ទៅ​មុខ​ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់ខ្ញុំ ខ្ញុំ​ជឿ​ថា​ ខ្ញុំ​អាចធ្វើ​បាន ព្រោះ​រាល់​ថ្ងៃ​នេះ​ខ្ញុំ​មកដល់​ចំណុច​នេះ​គឺ​ខ្លួន​ខ្ញុំ​ជា​អ្នក​ជួយ​ខ្លួន​ខ្ញុំ​ទើប​មាន​ថ្ងៃនេះ។

តារា​ស្រី​រូប​ស្រស់​សម្រស់​សិច​ស៊ី​កញ្ញា ដេ​ន​នី ក្វាន់ បាន​បន្ថែម​ទៀត​ថា ​រឹងមាំ តស៊ូ អត់ធ្មត់ ជា​ពាក្យ​ដែល​ខ្ញុំ​តែង​និយាយ​ដាក់ខ្លួន​ខ្ញុំ រាល់ថ្ងៃ​នេះ ខ្ញុំ​មិនដែល​ទទួល​កម្លាំងចិត្ត​ពី​នរណា​ម្នាក់​ទេ កម្លាំងចិត្ត​ដែល​ខ្ញុំ​ទទួល​គឺ​ខ្លួន​ខ្ញុំ!។ យ៉ាងណាមិញ​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​ប្រយោគ​របស់ ដេ​ន​នី ក្វាន់ ទាក់ទង​នឹង​រឿងរ៉ាវ​ ដែល​មិន​ឲ្យ​តម្លៃ​លើ​ជីវិត​ស្នេហា​វា​កើត​ចេញពី​ចិត្ត​របស់​នាង​ពិត​ឬ​គ្រាន់តែ​ជា​ការ​ដាស់តឿន​ស្មារតី​ប៉ុណ្ណោះ​ឬ​យ៉ាងណា​ឡើយ​?៕

Facebook Comments

អត្ថបទទាក់ទង