ជំពាក់​លុយ​គេ​រត់ចោល​ ម្ចាស់បំណុល​​រំលឹក​ថា​សូម​សងលុយ​ខ្ញុំ​វិញ​ផង

Spread the love

ភ្នំពេញ ​៖​ យោង​ការ​បង្ហោះ​នៅលើ​ម្ចាស់​Account Facebook​មាន​ឈ្មោះថា ឧកញ៉ា រ៉ា​យុទ្ធ ថ្មីៗ​នេះ​បាន​បន្ត​បង្ហោះ​រម្លឹក​រឿង​គេ​ជំពាក់​លុយ​របស់ខ្លួន ​ដែល​គិត​មកទល់ពេលនេះ ​មាន​រយៈ​ប្រមាណ​ជាមួយ​ឆ្នាំ​ហើយ។

ជាមួយគ្នា​នៃ​ការ​បង្ហោះ​នេះដែរ​ម្ចាស់​Account Facebook​រូបនេះ​ក៏បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​និង​ក្លែមសម្តី​ផ្លែផ្កា​ឌឺដង​ចំពោះ​បុគ្គល​ដែល​ជំពាក់​លុយ​របស់ខ្លួន​ដូច្នេះ​ថា កុក​ហើរ​តែឯង ខ្លែង​ហើរ​ទាំង​គូរ​….​។​ អូន​អើយ​គិតគូរ សងលុយ​បង​ផង​.. កុក​ហើរ​តែឯង ខ្លែង​ហើរ​ទាំង​គូរ អូន​គេចខ្លួន​បានយូរ​១​ឆ្នាំ​៣​ខែ។

ម្ចាស់​Account Facebook​មាន​ឈ្មោះថា ឧកញ៉ា រ៉ា​យុទ្ធ បាន​បន្ថែមថា ខ្ញុំ​សែន​នឹក​អ្នក គឺ​នឹក​ឥតល្ហែ នឹក​ក៏​ព្រោះតែ​អ្នក​ជំពាក់​លុយ​ខ្ញុំ​។ ខ្ញុំបាទ​សុំ​ផ្ញើ​​ជូន​អ្នកនាង​…. ដែល​ត្រូវជា ភរិយា​របស់លោក​…..​ជាទី​រាប់អាន​…​។​ ធ្វើ​នៅ ភូមិ​ព្រៃ​គ្រី ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង​..​។​នេះ​ពុំមែន​ជា​លើកទីមួយ​នោះ​ដែល​ប្រភព​ខាងលើនេះ​បង្ហោះ​ទទូច​ដល់​អ្នក​ជំពាក់​លុយ​ខ្លួន​។​

ជុំវិញ​ព័ត៌មាន​ខាងលើ​នេះដែរ​គេហទំព័រ​Kh Stars មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​ខាង​ភាគី​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពាក់ព័ន្ធ​ករណី​ជំពាក់​នេះ​បាន​នៅឡើយ​ទេ​….​។​ដូច្នេះ​យើង​នឹង​ទទួល​រង់ចាំ​ចំពោះ​ការចេញមុខ​ស្រាយ​បំភ្លឺ​របស់​ភាគី​រូបនេះ៕

Facebook Comments

អត្ថបទទាក់ទង