ជ្រូក​២០​ក្បាល ​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​អស់ល​ក្ខ​ត្រូវ​សមត្ថកិច្ច​ប្រមាញ់​ចាប់​បាន​

Spread the love

​ភ្នំពេញ ​៖ រថយន្ត​ដឹក​ជ្រូក​មួយ​គ្រឿង ​ដែលមាន​សត្វ​ជ្រូក​ចំនួន​២០​ក្បាល​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​ ត្រូវ​បាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តស្វាយរៀង​ចាប់​ឃាត់​បាន​កាលពី​ថ្ងៃទី​០៥ ខែមិថុនា​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​អង្គាដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ​។

គេ​ចាំបាន​ថា ករណី​លួច​នាំ​ជ្រូក​ចូល​នេះ ​កន្លងមក​លោក​អភិបាលខេត្ត​ស្វាយរៀង​ធ្លាប់​បាន​ប្រកាស​ព្រមាន​មន្ត្រី​ ដែល ប្រចាំការ​នៅតាម​ច្រកព្រំដែន​ទាំងអស់​ ឲ្យ​ទប់ស្កាត់ ​និង​បើក​ការ​បង្ក្រាប នូវ​ករណី​នាំចូល​សត្វ​ជ្រូក​រស់​ក៏ដូចជា​សាច់ជ្រូក​។ ​ក្នុងនោះ​ប្រសិនបើ​ច្រក​ណាមួយ​អនុញ្ញាត​ឲ្យ​សត្វ​ជ្រូក​ចូល​ត្រូវតែ​សម្រេចចិត្ត​ដក​ចោល (​វះកាត់​) ព្រោះ​នេះ​គឺជា​អភិក្រម​ទី​៥ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន។

ជាមួយគ្នា​នោះ​ ក្រសួងកសិកម្ម​នា ពេល​កន្លងមក ​ក៏បាន​ចេញ​បម្រាម​ហាម​នាំចូល​ជ្រូក​ពី​វៀតណាម ដើម្បី​ទប់ស្កាត់​ជំងឺ​ប៉េស្ត ជ្រូក​អាហ្វ្រិក និង​ជំរុញ​ឲ្យ​មានការ​ចិញ្ចឹម​នៅ​ក្នុង​ស្រុក។ ដោយឡែក​សម្រាប់​សត្វ​ជ្រូក​ចំនួន​២០​ក្បាល​ ដែល​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​ និង​ត្រូវ​ចាប់​ឃាត់​បាន​នោះ​ បច្ចុប្បន្ន​វត្ថុតាង និង​សត្វ​ជ្រូក ត្រូវបាន​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​អនុវត្តតាម​នីតិវិធី​នៃ​ច្បាប់​៕​

Facebook Comments

អត្ថបទទាក់ទង