ឈុត​វីដេអូ​អប់រំ​ខ្លី​រឿង «សា្ន​ម​ក្រែ​ម» ធ្វើ​ឲ្យ​ទស្សនិកជន​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន !

Spread the love

​ភ្នំពេញ ​៖ ​តាមរយៈ​ឃ្លី​ប​វីដេអូ​បង្កប់​អត្ថន័យ​អប់រំ​ខ្លី​រឿង​ថា «​ស្នាម​ក្រែ​ម​» ​ដែលជា​ការសម្តែង​រួមគ្នា​រវាង​តារា​សម្តែង​ជើងចាស់ ២​រូប ​គឺ​អ្នកនាង ស្វែង សុជាតា និង​លោក ជា សំណាង ដែល​ត្រូវបាន​ទម្លាយ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​យូ​ធូ​កាលពី​ថ្មីៗ​នេះ​កំពុង​ក្លាយជា​សាច់រឿង​មួយ​ដ៏​ចាប់អារម្មណ៍ ​និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ពិសេស​យុវវ័យ​តែម្តង​។

​ស្នាម​ក្រែ​ម គឺជា​សាច់រឿង​អប់រំ​បង្ហាញ​អំពី​ជីវិត​របស់​គ្រួសារ​មួយដែល​ធ្លាប់​តែមាន​សុភមង្គល និង​ពោរពេញ​ទៅដោយ​ក្ដី​ស្រឡាញ់​។​ ប៉ុន្តែ​ក្រោយមក​ក៏ត្រូវ​បាន​រលាយ​បាត់បង់​ទៅវិញ​ដោយសារតែ​ភាពសប្បាយ​ភ្លើតភ្លើន រហូត​មាន​កំហុសឆ្គង​ធ្វើ​ឲ្យ​បាត់បង់​សុភមង្គល និង​ក្ដី​សុខ​ក្នុង​គ្រួសារ​ដែល​ធ្លាប់​តែមាន​កន្លងមក​។

​បង្ហោះ​ភ្ជាប់​ជាមួយ​ឈុត​នៃ​សាច់រឿង​អប់រំ​ខ្លី​នេះដែរ​ក៏​មានការ​លើកឡើងថា កុំ​ព្រោះតែ​ភាពសប្បាយ​ភ្លើតភ្លើន​តែមួយ​ពេលធ្វើ​ឲ្យ​ជីវិត​គ្រួសារ​យើង​បាត់បង់​សុភមង្គល​ណា​បង​។​កំហុស​មួយចំនួន​អាច​កែ​បានតែ​កំហុស​ខ្លះ​វា​អាច​ហួស​រហូតដល់​កែ​មិនបាន ដូច្នេះ​កុំ​ចា​…​។

​ជាក់ស្តែង​ចំពោះ​អត្ថន័យ​នៃ​សាច់រឿង​ខាងលើនេះ​ ក៏បាន​បង្កប់​អត្ថន័យ​តាមរយៈ​ការដាស់តឿនដល់​ឪពុកម្ដាយ​ទាំងឡាយ កុំ​ព្រោះតែ​ការសប្បាយ ការ​ភ្លើតភ្លើន និង​គ្មាន​ទំនួល​ខុសត្រូវរបស់ខ្លួន ធ្វើ​ឲ្យ​ជីវិត​របស់​ក្មេងទទួលរង​នូវ​ភាពលំបាកវេទនា ការឈឺចាប់ រស់នៅ​រងារ​គ្មាន​ភាពកក់ក្ដៅ​ គ្មាន​ក្ដី​ស្រឡាញ់ពី​សំណាក់​ឪពុកម្ដាយផងដែរ​៕​ 

Facebook Comments

អត្ថបទទាក់ទង