ឈឿន ឧត្ដម ត្រូវ​តារា​ស្រី ស៊ិន ឧ​ត្ត​ម​ផល្លា បើក​កកាយ​ប្រវត្តិ​សិល្បៈ​ខណៈ​បាត់​មុខ​ពី​ទីផ្សា​ច្រើន​ឆ្នាំ​

Spread the love

​ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​លើ​វិស័យ​សិល្បៈ​កាលពី​ប្រមាណ​៧​ឬ​៨​ឆ្នាំមុន​លោក ឈឿន ឧ​ត្ត​ម ខណៈដែល​ទីផ្សា​ចម្រៀង​របស់លោក​បច្ចុប្បន្ន​ហាក់​ស្ទើរតែ​បាត់បង់​ទាំង​ស្រុក​ហើយ​នោះ​ក៏​ស្រាប់តែ​ត្រូវបាន​អ្នកសិល្បៈ​រួម​អាជីព​ទម្លាយ​ពី​ប្រវត្តិ​សិល្បៈ​និង​អាជីព​បច្ចុប្បន្ន​របស់លោក​យ៉ាង​ភ្ញាក់ផ្អើល​។

​ផ្អែក​តាម​តារា​ស្រី​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​រៀបរាប់​បើក​កកាយ​ពី​ប្រវត្តិ​សិល្បៈ​របស់​តារា​ប្រុស​រូបនេះ​ថា​ដោយសារ​តែមាន​សំណូមពរ​ពី​បងប្អូន​ទស្សនិកជន​បានស្នើ​សុំអោយ ខ្ញុំ​ផ្សព្វផ្សាយ​អំពី​ជីវិត​បច្ចុប្បន្ន​របស់​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​មួយរូប​គឺ​លោក ឈឿន ឧត្ដម។

អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បន្តថា​លោក ឈឿន ឧត្ដម គឺជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​ផ្នែក​ចម្រៀង​មនោសញ្ចេតនា​លោក​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​នា​ឆ្នាំ​១៩៩៨ តាមរយៈ​ការប្រឡង​ចម្រៀង​ក្នុង​កម្មវិធី គន្លង​តារា របស់​ស្ថានីយ៍ទូរទស្សន៍​ប៉ុ​ស្ថិ៍​លេខ​៥ ដោយ​លោក​ទទួលបាន​ជ័យលាភី​លេខ ២ នឹង​ក្រោយមក​លោក​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង​នៅក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ដែលមាន​ដូចជា​បទ ៖ ខ្លាច​រកាដែក ឱប​ស្រមោល រនោច​ខែប្រាំង ទឹកភ្នែក​ជនពាល ទូរស័ព្ទ​អ្នកណា ? ប្រពន្ធ​នរណា​គេ​ហ្ន៎ ជាដើម​។

​តារា​ស្រី​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា និយាយថា ងាក​មក​ជីវិត​បច្ចុប្បន្ន​របស់លោក​វិញ មួយរយៈ​ចុងក្រោយ​នេះ​ការងារ​សិល្បៈ​របស់លោក ឈឿន ឧត្ដម ហាក់ដូចជា​ស្ងប់ស្ងាត់ ធ្វើអោយ​ទស្សនិកជន​ហាក់​មានការ​ងឿងឆ្ងល់​ថា តើ​លោក​បាត់​ទៅណា ? លោក​បាន​បញ្ជាក់ថា តាម​ការពិត​លោក​មិនបាន​បាត់​ទៅណា​ទេ តែដោយសារ​តែមាន​តារា​ចម្រៀង​ប្អូនៗ​ជំនាន់​ក្រោយ​ច្រើន ទើបបានជា​មិនសូវមាន​គេ​អញ្ជើញលោក​អោយ​ឡើង​ច្រៀង​តាម​ស្ថានីយ៍ទូរទស្សន៍ នឹង​ម្យ៉ាងទៀត​លោក​មាន​បញ្ហា​ជំងឺ​បំពង់ក​អស់​រយៈ​៤​ឆ្នាំ​ហើយ ទើប​ការងារ​សិល្បៈ​ស្ងប់ស្ងាត់​បែបនេះ ។

​តារាចម្រៀង​និង​សម្តែង​ស្រី​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា លើកឡើង​បន្ថែមទៀតថា​សូម​ជ​ម្រា​ផងដែរ​ថា សព្វថ្ងៃនេះ​លោក ឈឿន ឧ​ត្ត​ម មាន​វ័យ ៤៣​ឆ្នាំ​ហើយ បច្ចុប្បន្ននេះ ក្រៅពី​ការងារ លោក ឈឿន ឧ​ត្ត​ម នៅតែ​បន្ត​អាជីព​ជា​តារាចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន ពិភព​រាត្រី រួមជាមួយ​តារាចម្រៀង​ជើងចាស់​ជាច្រើន​ដួង ៕​

Facebook Comments

អត្ថបទទាក់ទង