ញាក់សាច់ទៀតហើយ! កែវ រំចង់ ប្រកាសឡើងសងសឹកកីឡាករអ៊ុយក្រែនម្ចាស់ខ្សែក្រវាត់ថៃហ្វៃ

Spread the love

ពិតជាមិនស្រួលខ្លួនប៉ុន្មានទេសម្រាប់អ្នកប្រដាល់សញ្ជាតិអ៊ុយក្រែន Oleksandr Moisa​ ដែលបានឈ្នះខ្សែក្រវាត់ថៃហ្វៃកាលពីពេលថ្មីៗនេះ ដោយសារការទទួលបានជ័យជំនះនេះមិនទាន់បានមួយថ្ងៃស្រួលបួលផង ស្រាប់តែអ្នកលេងគុនខ្មែរមកពីទឹកដីបាត់ដំបង កែវ រំចង់ បានប្រកាសនៅលើហ្វេសប៊ុកសុំសងសឹកកីឡាកររូបនេះ ដោយស្នើរសុំអោយស្ថាប័នណាមួយរៀបចំអោយពួកគេជួបគ្នាម្តងទៀត។

ផ្អែកតាមការឆ្លើយតបនៅក្នុង Comment នៃការបង្ហោះសុំសងសឹកនេះដែរ កីឡាករ កែវ រំចង់ បានបញ្ជាក់ថា កត្តាដែលធ្វើអោយខ្លួនចង់ប្រកួតម្តងទៀតជាមួយកីឡាករអ៊ុយក្រែននេះ ដោយសារកាលពីលើកមុនខ្លួនសម្រកទម្ងន់ច្រើនពេកដែលធ្វើអោយខ្លួនមិនសូវមានកម្លាំងវាយដៃគូរអោយចំៗគោលដៅ៕

Facebook Comments

អត្ថបទទាក់ទង