ញាក់សាច់!! រកឃើញយុវជនសីដក់មួយក្រុមសម្ងំលាក់ខ្លួនហាត់គុននៅក្នុងព្រៃឫស្សី

Spread the love

សីដក់ គឺជាកីឡាមួយប្រភេទកំពុងពេញនិយមសម្រាប់ លោកអ៊ុំ លោកពូ និងយុវជនជាច្រើននៅក្នុងប្រទេសកម្ពុជាយើង ហើយកីឡាមួយនេះភាគច្រើនគេតែងសង្កេតឃើញគេជួបជុំគ្នាលេងនៅតាមសួនច្បានានា ដើម្បីកំដរការអប់សុខ រឺដើម្បីសុខភាពជាដើម។

ដោយឡែកតាមរយៈវីដេអូខាងលើនេះ បានបង្ហាញអោយឃើញពីក្រុមយុវជនមួយក្រុមកំពុងលេងសីដក់យ៉ាងស្ទាត់ជំនាញ មើលទៅមិនចាញ់កីឡាករលំដាប់ថ្នាក់អន្តរជាតិប៉ុន្មានឡើយ។ ប៉ុន្តែវីដេអូមួយនេះគេមិនបានដឹកថាមានប្រភពចេញពីណានោះទេ តែបើយើងព្យាយាមស្ដាប់សំឡេងទៅគឺមិនមែនជាជនជាតិខ្មែរយើងឡើយ។

តាមរយៈវីដេអូនេះសង្ឃឹមថា យុវជនខ្មែរយើងដែលនិយមចូលចិត្តកីឡាប្រភេទនេះគួរខិតខំហ្វឹកហាត់អោយបានខ្លាំងក្លា ដើម្បីលើកស្ទួយវិស័យកីឡាក្នុងប្រទេសយើងអោយមានការរីកចម្រើន៕

Facebook Comments

អត្ថបទទាក់ទង