ដល់​វេន​ បងស្រី ម៉េង កែវពេជ្ជតា,​ ម៉េង កែវ​ពេជ្ជ​បុប្ផា ចេញមុខ​និយាយ​ពី​ព្រះសង្ឃ ឡុង ចន្ថា វិញ​ម្តង

Spread the love

ភ្នំពេញ ​៖ ​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ នេះ​ជា​ពាក្យ​តំណាល​តៗ​គ្នា​តាំងពី​សម័យ​ចាស់​បុរាណ​មក។​ជាក់ស្ដែង​ងាក​មក​ចាប់អារម្មណ៍​​​លើ​ករណី​រឿងរ៉ាវ​រវាង​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយ​ព្រះសង្ឃ ឡុង ចន្ថា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​ត្រូវ​បាន​មហាជន​​​ដឹង​ហើយ​ថា​សង្គ្រាម​ពាក្យ​សម្តី​បាន​ផ្ទុះ​ឡើង​ ខណៈ​មានការ​បញ្ចេញមតិ​រិះគន់​ចំៗ​ពាក់ព័ន្ធ​ភាព​អវិជ្ជមាន​ខ្លះៗ​របស់​ព្រះសង្ឃ ឡុង ចន្ថា ដែល​ទេសនា​រឿង​លុយ​តិច។

យ៉ាងណាមិញ​ក្រោយ​ពេល​ដែល​សង្គ្រាម​នេះ​ បាន​ផ្ទុះឡើង​មួយ​អំណាច​នៃ​កំហឹង​ប្រៀប​បាន ​​ចំបើង​និង​ភ្លើង​នោះ ​ភ្លាមៗ​​​ក៏បាន​រលត់ទៅវិញ​តាមរយៈ​ការប្រកាស​បន្ទន់​ឥរិយាបទ​បញ្ចប់​ជម្លោះ​ពី​សំណាក់​ព្រះសង្ឃ ឡុង ចន្ថា។ ប៉ុន្តែ​ករណីនេះ​ក៏​នៅមាន​ទស្សនិកជន​ជាច្រើន​រង់ចាំ​មើល​បន្តថា ​អាច​នឹងមាន​រឿងនេះ​កើតឡើង​ម្តងទៀត​ឬ​យ៉ាងណា​នោះ។

ខណៈ​ពេល​រឿងរ៉ាវ​នេះ​ត្រូវ​បាន​ស្ងប់ស្ងាត់​បន្តិច​ហើយ​នោះ​ គេ​ក៏​សង្កេតឃើញ​មាន​មួយ​ចំនួន​ហាក់​ដូច​នៅ​មិន​អស់ចិត្ត​ជុំវិញ​ការ​លើក​និយាយ​ពី​បញ្ហា​នេះ​ឡើង​វិញ។ ដោយ​ក្នុងនោះ​ក៏​មានមតិ​ជាច្រើន​បាន​លើក​ការ​គាំទ្រ​ចំពោះ​ការសម្រេច​បញ្ឈប់​ការ​បន្ត​ជម្លោះ​រវាង​ព្រះសង្ឃ ឡុង ចន្ថា និង​អ្នកនាង ម៉េង កែវពេជ្ជតា ក៏ដូចជា​តារា​២​រូប​ផ្សេងទៀត។

ដោយឡែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង ម៉េង កែវ​ពេ​ជ្ជ​បុប្ផា ដែល​ត្រូវជា​បងស្រី​បង្កើត​អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​បង្ហាញ​ការ​សាទរ​លើ​ការបន្ទន់​ឥរិយាបថ​នៃ​ការបញ្ចប់​ជម្លោះ​នេះ​រវាង​ព្រះសង្ឃ ឡុង ចន្ថា និង​អ្នកនាង ម៉េង កែវពេជ្ជតា ផងដែរ។

អ្នកនាង ម៉េង កែវ​ពេ​ជ្ជ​បុប្ផា បានសរសេរថា​ «ចំពោះ​ពាក្យសម្ដី​ និង​ទង្វើ​ទាំងឡាយ​របស់​តេជគុណ ឡុង ចន្ថា ពួកយើងខ្ញុំ​ទាំងអស់គ្នា​ជា​ពុទ្ធបរិស័ទ​ក៏​សង្ឃឹម​ដែរ​ថា​តេជគុណ ឡុង ចន្ថា នឹង​បញ្ចប់​រាល់​ពាក្យសម្ដី​ និង​ទង្វើ​ទាំងឡាយ​ចាប់ពីពេលនេះ​តទៅ​ដូចដែល​តេជគុណ​ធ្លាប់​បាន live video សុំ​អភ័យទោស​សុំ​ការយោគយល់​ និង​បាន​សន្យា​ជា​សាធារណៈ​កាលពី​រាត្រី​ថ្ងៃទី​១៥​ ខែ​៣ ​ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ»។

អ្នកនាង ម៉េង កែវ​ពេ​ជ្ជ​បុប្ផា បាន​បន្ថែមថា «សូម​មិន​ឲ្យ​កើត​មានរឿង​បែបនេះ​សាជាថ្មី​បើ​តេជគុណ​ពិតជា​ធ្វើបាន​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ពុទ្ធបរិស័ទ​គឺ​នៅតែ​គោរព​តេជគុណ​ជា​ព្រះសង្ឃ​១​អង្គ ដូចជា​គោរព​ស្វាធ្យាយ​ព្រះសង្ឃ​ដទៃ​ទៀត​អញ្ចឹង​ដែរ៕ 

 

អានបន្ត! ម៉េង កែវពេជ្ជតា​ ៖ ​កុំ​យកពាក្យ​សូមទោស​មក​បង្អាក់​ឲ្យ​តែ​រួច​មួយ​គ្រា ​ហើយក៏​តាំង​ប្រមូល​បក្សពួក​….!
ភ្នំពេញ​ ៖ ​ថ្មីៗ​នេះ​មហាជន​ច្បាស់​ជា​បានដឹង​គ្រប់គ្នា​ហើយ​ពាក់ព័ន្ធ​ការផ្ទុះ​រឿងរ៉ាវ​នៃ​ជម្លោះ​ដៀមដាម​ពាក្យសម្តី​រវាង​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយ​ព្រះសង្ឃ ឡុង ចន្ថា រហូត​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ក្រោយពី​មានការ​ទម្លាយ​វីដេអូ​អន់ចិត្ត​រឿង​លុយ។ ប៉ុន្តែ​ពេលនេះ​សង្គ្រាម​នេះ​ក៏​ត្រូវបាន​ត្រជាក់​ទៅវិញ​ បន្ទាប់ពី​មានការ​បន្ទន់​ឥរិយាបថ​ពី​សំណាក់​ព្រះសង្ឃ ឡុង ចន្ថា។

តាមរយៈ​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​សាទរ​គ្រប់គ្នា ​ខណៈ​ក៏​មាន​ភាគី​ជម្លោះ​លោក ម៉ៃ​សុគន្ធ និង​អ្នកនាង ម៉ៅ ស៊ី​ណាត ដែល​នៅ​ខាង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ប្រកាស​យល់ព្រម​បញ្ចប់​ជម្លោះ​គ្នា​ដូច​នឹង​សង្ឃដីកា​ព្រះ​តេជគុណ ឡុង ចន្ថា ផង​នោះ។

ដោយឡែក​បើ​ក្រឡេក​មក​មើ​តារា​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ ​អ្នកនាង​បាន​សរសេរ​ផងដែរ​ ប៉ុន្តែ​មិនដឹង​ចង់​សំដៅ​លើ​ករណី​អ្វីមួយ​នោះ​ទេ​ ដោយបាន​លើកឡើងថា «​អ្វីដែល​គេ​សូមទោស​ហើយ​យើង​មិន​បន្តទៀត​ទេ ​ប៉ុន្តែ​ត្រូវ​ចងចាំ​ផង​ថា​គ្រប់គ្នា​កំពុង​សម្លឹង​មើលទៅ​អ្នក។ ភ្នែក ត្រចៀក​រាប់​លាន​គូ​មិន​ល្ងង់​ទេ»។

កំពូល​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្ថែមថា​ «កុំ​យកពាក្យ​សូមទោស​មក​បង្អាក់​អោយតែ​រួច​មួយគ្រា ហើយក៏​តាំង​ប្រមូល​បក្សពួក​ក្លែងខ្លួន​ដើរ​ជេរ​គេ​គ្រប់កន្លែង​នោះ​មិនបាន​ដាច់ខាត។ ចាំ​ណា៎ បើសិនជា​មាន​កំ​ហុ​ស​ម្ត​ង​ទៀត គ្មាន​ទេ​ពាក្យ​ថា​អត់​ទោស គ្មាន​នរណា​ព្រមអោយ​ទេ។ ខ្ញុំ​និយាយ​ពី​អី អ្នកដឹង​ហើយ»។ សូម​ស្លេះ​។​ ជាមួយ​សម្តី​របស់​អ្នកនាង ម៉េង កែវពេជ្ជតា នេះ​គេ​ពុំ​ដឹង​ថា​នាង​និយាយ​ចំពោះ​បុគ្គល​រូប​ណា​នោះទេ។ ប៉ុន្តែ​តាម​រយៈ​រូបភាព ​ដែល​អ្នក​នាង​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ពេចន៍​ខាង​លើ​នេះ ​អាច​​បញ្ជាក់​បាន​ថា ​អ្នក​នាង ​ចង់​សំដៅ​ លើ​ព្រះសង្ឃ ​ឡុង ចន្ថា ​នេះ​តែម្ដង៕

 

 





Facebook Comments

អត្ថបទទាក់ទង

One Thought to “ដល់​វេន​ បងស្រី ម៉េង កែវពេជ្ជតា,​ ម៉េង កែវ​ពេជ្ជ​បុប្ផា ចេញមុខ​និយាយ​ពី​ព្រះសង្ឃ ឡុង ចន្ថា វិញ​ម្តង”

Comments are closed.