ដឹង​មូលហេតុ​ពិត​ហើយ​ ព្រោះតែ​នាង​សំ​សុំ​ពី​សង្សារ​ បែរជា​មក​ជួប​រឿង​អកុសល ​ត្រូវ​គេ​កាប់​និង​ជះ​ទឹក​អាស៊ីត

Spread the love

ភ្នំពេញ ​៖​ នារី​វ័យ​ក្មេង​មាន​សាច់ឈាម​ស្រស់​ស្អាត​ និង​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ​អភ័ព្វ​ម្នាក់ ​កាលពី​យប់​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លង​មក​នេះ​ បាន​ជួប​គ្រោះ​អកុសល​ដ៏​រន្ធត់​មួយ ​បន្ទាប់ពី​នាង​ត្រូវ​បាន​ជនសង្ស័យ​ប្រើ​ហិង្សា​កាប់​លើ​ផ្ទៃមុខ​ និង​ជះ​ទឹក​អាស៊ីត​បន្ថែម​ពីលើ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់។

បើ​យោង​តាម​ការ​ស៊ែរ​ពី​សំណាក់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ​ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​និយាយ​ដោយ​ខ្លី​ថា​ សាហាវ​ណាស់​លោក​អើយ។ ការ​លើក​ឡើង​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះ​ បាន​ភ្ជាប់​ជាមួយ​រូបភាព​និង​វីដេអូ​នៃ​ទិដ្ឋភាព​របស់​នារី​រងគ្រោះ​ដែល​ត្រូវបាន​ម្ចាស់​Account Facebook មាន​ឈ្មោះថា Vanny Seven បាន​បញ្ជាក់​លើ​ករណី​នេះ​ថា ​ដឹង​មូលហេតុ​ពិត​ហើយ​ព្រោះតែ​នាង​សុំ​បែក​ពីសង្សារ​របស់​នាង​ដើម្បី​ស្វែងរក​សេរីភាព​ផ្ទាល់ខ្លួន​តែ​សង្សារ​នាង​មិន​សុខចិត្ត​ទើប​នាង​ក៏​ជួប​រឿង​អកុសល​បែបនេះ​កើតឡើង។

ប្រភព​បាន​បន្តថា ​មុខ​ពិត​នារី​រងគ្រោះ​ដែល​ត្រូវគេ​កាប់​ដាច់​និង​ជះ​ទឹក​អាស៊ីត​កាលពី​យប់មិញ​(២៧ កុម្ភៈ​)​នាង​ក្រី​ក្រលំបាក​ថែមទាំង​ជួប​រឿង​អកុសល​អញ្ចឹង​ថែម​ទៀត ហើយ​អ្វីដែល​គួរ​ឲ្យ​កាន់តែ​ខ្លោចចិត្ត​ទៀត​នោះ​ គឺ​នាង​កំព្រា​ឪពុកម្តាយ និង​ត្រូវ​មើលថែរក្សា​ប្អូន​ក្នុងបន្ទុក​ថែមទៀត​ផង​។​
គាត់​នៅ​ភូមិ ព្រះ​ម្លប់ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត តា​កែវ (27.02.2019)​សូម​ច្បាប់​ជួយ​រក​យុ​ត្តិ​ធម៌​អោយ​នាង​ផង​ព្រោះ​ទង្វើ​បែបនេះ​ពិតជា​សាហាវ​ព្រៃផ្សៃ​ពេក​ហើយ៕

Facebook Comments

អត្ថបទទាក់ទង