ដូច្នឹង​ផង! អាយុ​៣០​ឆ្នាំ​ជាង ​ប្រកាស​រក​សង្សារ​អាយុ​១៧​ឬ​១៨​ឆ្នាំ​,​ មាន​សុភាពបុរស​ណា​ស្ម័គ្រចិត្ត​ទេ ?

Spread the love

ភ្នំពេញ ​៖ ​នារី​វ័យ​៣០​ឆ្នាំ​ជាង​ម្នាក់ ​បានប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ជា​សាធារណៈ​ដើម្បី​ធ្វើការ​ស្វែងរក​សង្សារ ​ដែលមាន​អាយុ​ក្រោម​២០​ឆ្នាំ។ មិនតែប៉ុណ្ណោះ​នាង​និយាយថា​ប្រសិនបើ​លើស​ពី​១៧​ឬ​១៨​ឆ្នាំ ក្រោម​នឹង​គឺ​ខ្លួន​មិន​ទទួលយក​នោះ​ទេ។

បើ​យោង​តាម​ការ​បង្ហោះ​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​គេ​សង្កេតឃើញ​នារី​ម្នាក់​បានប្រកាស​ក្តែ​ងៗ​ពី​ការចង់បាន​សង្សារ​វ័យក្មេង​បែបនេះ​ថា ​សួស្តី​បងប្អូន​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់គ្នា!​ ថ្ងៃនេះ​សូម​ប្រកាស​ដំណឹង​មួយ​គឺ​ប្រកាស​ជ្រើសរើស​សង្សារ ​ខ្ញុំ​អាយុ​៣០​ឆ្នាំ​ជាង។ ​ដូច្នេះ​សូម​ប្រកាស​រក​សង្សារ​អាយុ​១៧​ឬ​១៨​ឆ្នាំ​ តើ​មាន​បងប្អូន​ណា​ស្ម័គ្រចិត្ត​ធ្វើ​សង្សារ​ខ្ញុំ​អត់ ?។

ប្រភព​ដដែល​បាន​បន្តថា​ បើសិន​អាយុ​១៩​គឺ​អត់​យក​ទេ​ព្រោះ​យើង​ចាស់​ហើយ​ហេតុនេះ​គឺ​ត្រូវ​យក​មនុស្ស​ដែល​មាន​វ័យ​ត្រឹមតែ​១៧​និង​១៨​ឆ្នាំ​ប៉ុណ្ណោះ។ បើ​អាយុ​ចាស់​ដូចគ្នា​គឺ​មិនកើត​ទេ ត្រូវ​រក​ក្មេង​ទើប​ល្អ ម្យ៉ាង​ទៀង​អាចជួយ​គ្នា​កើត។

ទន្ទឹមគ្នា​នៃ​ការចែករំលែក​វីដេអូ​ខាងលើនេះ​គេ​សង្កេតឃើញ​មានការ​ចូល Comment ជាច្រើន​ដែល​លើកឡើង​ផ្សេងៗ​គ្នា​ថា យី!​អាយុ​៣០​ជាង​ចង់ស៊ី​ប្រុស​ក្មេង​ទៀតហើយ ​បើ​ស្អាត​មិន​ថា​ទេ​តែ​មុខ​មើល​មិន​យល់។ ឯ​ខ្លះទៀត​ក៏បាន​និយាយ​ដែរ​ថា​ កុំ​បង្អាប់​គ្នា​អី​មនុស្ស​យើង​មើលមិនឃើញ​ទេ ​ស្រួល​មិន​ស្រួល​គាត់​អាច​រក​ប្រុស​ក្មេង​ដែល​យល់ចិត្ត​គ្នា​បាន​មែន នេះ​ស្ថិតនៅ​វាសនា។

យ៉ាងណាមិញ​មិនទាន់​ត្រូវបាន​ប្រភព​ណាមួយ​បញ្ជាក់​នៅឡើយ​ទេ​ថា​នារី​ម្នាក់នេះ​ជា​អ្នករស់នៅ​ខេត្ត​ណា​នៅឡើយ​ទេ។ ប៉ុន្តែ​យើង​ក៏​មិនទាន់​ដឹង​ទេ​ថា​វីដេអូ​ន​នេះ​គ្រាន់តែ​ជាការ​និយាយ​លេង​ឬមួយ​ពិត​នោះឡើយ។ គេហទំព័រ​Kh Stars ក៏​ជូនពរ​ឲ្យ​នារី​ខាងលើ​សម្រេច​ក្តី​ប្រាថ្នា​ផងដែរ​ ប្រសិន​វា​ជាការ​ពិត​ដូច​នាង​និយាយ​នោះ៕


Facebook Comments

អត្ថបទទាក់ទង