ដួង វីរៈ​សិទ្ធ ៖​ ត្រូវ​សាង​ចិត្តបុណ្យ​ហើយ​កម្ចាត់​ចិត្ត​បាប​រួច​ធ្វើបុណ្យ​ដាក់​ទាន​ទើប​ចិត្ត​ជ្រះថ្លា​

Spread the love

ភ្នំពេញ ​៖​ មហាជន​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​កំពុង​បង្ហាញ​ការចាប់អារម្មណ៍​និង​គាំទ្រ​ខ្លាំង​លើ​សំណេរ​សរសេរ​រៀប​ភ្ជាប់​ខ្លឹមសារ​បំផុស​ស្មារតី​ពី​សំណាក់​តារាចម្រៀង​ប្រុ​លោក ដួង វីរៈ​សិទ្ធ លើ​ករណី​បើក​ចិត្ត​ឲ្យ​ទូលាយ​រឿង​ធ្វើបុណ្យ​ប្រសើរ​ជាង​ការ​សាង​បាប​នោះ​។ ​នេះ​អាច​ចាត់ទុកថា​ជា​ប្រយោគ​មួយ​ដែល​មានន័យ​អំពាវនាវ​ឲ្យ​ចូលរួម​សាង​អំពើ​បុណ្យ​ ហើយ​ត្រូវ​កម្ចាត់​ចិត្ត​បាប​ចោល​ឲ្យ​អស់​ទើប​អំពើ​​ល្អ​ទាំងនោះ​ នាំមក​នូវ​សេចក្តីសុខ​។​

តារាចម្រៀង​ប្រុស​សង្ហា​លោក ដួង វីរៈ​សិទ្ធ បាន​លើកឡើងថា​ សេចក្តីសុខ​ពិត​….! គ្មាន​សេចក្តីសុខ​ណា​ដែល​ប្រសើរ​ជាង​សេចក្ដី​ស្ងប់​ចិត្តស្ងប់​អារម្មណ៍ កើត​មកជា​មនុស្ស​ត្រូវ​សាង​ចិត្តបុណ្យ​ហើយ​កម្ចាត់​ចិត្ត​បាប​រួច​ធ្វើបុណ្យ​ដាក់​ទាន​ដោយ​ទឹកចិត្ត​ជ្រះថ្លា​កុំ​គិត​គុណ​ស្រ័យ​កុំ​ចង់​បានការ​តបស្នង​ទើប​ហៅថា​ធ្វើបុណ្យ​ដាក់​ទាន​ពិតប្រាកដ ។​

លោក ដួង វីរៈ​សិទ្ធ និយាយទៀតថា​បើ​យើង​កើតមករ​ស់បាន​ក្តី​សុខ​ហើយ ត្រូវ​ចេះ​ចែករំលែក​ក្តី​សុខ​និង​ភាព​រីករាយ​ជូន​អ្នកក្រខ្សត់​លំបាក​(​ធ្វើ​ទៅតាម​លទ្ធភាព​)​ត្រូវ​សម្លឹងមើល​ទឹកភ្នែក​មនុស្ស​កំពុង​ជួប​ទុក្ខ បើ​យើង​ស្ថិតនៅក្នុង​កាលៈទេសៈ​នោះ​តើ​យើង​ត្រូវធ្វើ​យ៉ាងណា បើ​យើង​អាច​រស់​បានល្អ​ហើយ កុំ​ច្រណែន​កុំ​តាម​ប្រមាថ​តាម​ចងគំនុំ​តាម​សម្លាប់​មនុស្ស​ដូចគ្នា​។​រឿង​ខ្លះ​គេ​ធ្វើ​ដើម្បី​រស់ យើង​ក៏​ដើម្បី​រស់​….​។​

តារា​ប្រុស​សង្ហា​លោក ដួង វីរៈ​សិទ្ធ បាន​បន្ថែមថា​ត្រូវ​ចូលរួម​ចែករំលែក​ក្តី​សុខ​ឲ្យ​មនុស​ដែល​ខ្វះ​ក្តី​សុខ ផ្តល់​ភាព​រីករាយ​និង​កម្លាំងចិត្ត​ដល់​មនុស្ស​ដែល​បាក់​ទឹកចិត្ត​និង​មាន​វិបត្តិ​។​ពេល​ផ្តល់​ក្តី​សុខ​និង​ក្តី​ស្រឡាញ់​ដល់​មនុស្ស​សត្វលោក​យើង​ក៏​ទទួលបាន​ក្តី​សុខ​ក្នុង​ចិត្ត​មកវិញ​ដែរ​មនុស្ស​ត្រូវ​មានចិត្ត​បេះដូង​ទូលំទូលាយ​ដូច​មហាសមុទ្រ​ទើប​ជីវិតចុងក្រោយ​របស់​យើង​បាន​ស្ងប់ចិត្ត​មិន​ជំពាក់​មេឃ​ដី​និង​ព្រហ្ម​លិខិត៕

Facebook Comments

អត្ថបទទាក់ទង