ដេ​ន​នី ក្វាន់ ប្រកាស​ចាយ​ទុន​៥​ម៉ឺន​ដុល្លារ​ បើក​ជំនួញ​បន្ថែម

Spread the love

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ស្របពេល​ដែល​មុខ​ជំនួញ​កំពុង​ទទួលបាន​ជោគជ័យ​និង​មានការ​គាំទ្រ​ពី​អតិថិជន​ ពេលនេះ​​ ​បានប្រកាស​ចាយលុយ​ស្ទង់​រាប់ម៉ឺន​ដុល្លារ​ដើម្បី​ព​ង្រីកមុខ​ជំនួញ​របស់ខ្លួន​។​ ខណៈ​មាន​អ្នក​ខ្លះ ​បាន​លើក​ឡើង​ថា ​ស្រី​ស្រស់ ដេ​ន​នី ក្វាន់ ពិត​ជា​ពូកែ​ខាង​រកស៊ី​មែន​។​

កញ្ញា ដេ​ន​នី ក្វាន់ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​ ដើមខែ​នេះ​ចំណាយ​ដើមទុន​៥​ម៉ឺន​ទៀត ហើយ​សម្រាប់​ការ​រក​ស៊ី តែ​មិន​បញ្ហា​ទេ​ ព្រោះ​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ខ្ញុំ​ថា​អាច​ធ្វើបាន​ហើយក៏​មិន​ភ័យខ្លាច​បរាជ័យ​ដែរ​(​ធ្វើស្រែ​មើល​មេឃ ធ្វើ​ជំនួញ​មើល​ទីផ្សារ​) ខួរក្បាល​ខ្ញុំ​អើយ​ដើរ​រហូត គិត​ស្ទើរ​ឆ្កួត​ហើយ​ព្រោះតែ​ចង់​មានបាន​ដូច​គេ​។​

ដោយឡែក​មាន​ខ្លះទៀត​ក៏បាន​លើក​សរសើរ​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ថា​ ទាំង​ស្អាត ទាំង​ឆ្លាត ទាំង​ពូកែ​រកស៊ី ចាំមើល​អ្នក​ពូកែ​អង្គុយចាំតែ​ទើស​ចែ​គេ​ធ្វើ​មុខ​ម៉េច​វិញ​ទៅ ?​។ ​ទាំង​ស្អាត​ទាំង​មាន​ទាំង​ពូកែ​រកស៊ី​ជាពិសេស​ខ្ញុំ​តែងតែ​ឃើញ​បង​ជួយ​ជនក្រីក្ររ​។​

សូមបញ្ជាក់ថា​ តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បច្ចុប្បន្ន​មិន​ត្រឹមតែ​ជោគជ័យ​លើ​មុខ​ជំ​នួន​នោះទេ ​គឺ​អាជីព​សិល្បៈ​ក៏​ទទួល​បាន ឱកាស​សម្តែង​ជាថ្មី​ បន្ទាប់ពី​ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បិទ​ឱកាស​សម្តែង​មាន​រយៈពេល​មួយឆ្នាំ​។​ មិនតែប៉ុណ្ណោះ​នាង​ក៏​តែង​ទទួលបាន​ការលើកសរសើ​រ​តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​សង្គម​ដូចជា​ ៖ កុមារកំព្រា ចាស់ជរា និង​ប្រជាពលរដ្ឋ​ក្រីក្រ​ជាដើម​៕​

Facebook Comments

អត្ថបទទាក់ទង