ដេ​ន​នី ក្វាន់ ប្រកាស​រក្សា​គោលជំហរ​ស្រឡាញ់​លោក ចាន់ មករា អស់​មួយជីវិត

Spread the love

ភ្នំពេញ ​៖ ​គូស្នេហ៍​រវាង​តារា​សម្តែង​កញ្ញា ដេ​ន​នី ក្វាន់​ និង​អ្នកជំនួញ​លោក ចាន់ មករា ក្រោយពី​ផ្តើម​សាង​សម្ពន្ធភាព​ស្នេហា​ជាច្រើន​ឆ្នាំ​មកនេះ ​ជា​រឿយៗ ​តែងមាន​លេចឮ​ការរិះគន់​មួយចំនួន​លើ​ចំណង​ស្នេហ៍​របស់​ពួកគេ។ ប៉ុន្តែ​យ៉ាងណាមិញ​រាល់​ព័ត៌មាន​ទាំងនោះ ​ក៏បាន​រសាត់​ចេញ​ឃ្លាតឆ្ងាយ​ទៅវិញ​ បន្ទាប់ពី​មានការ​ចេញមុខ​បញ្ជាក់​ពី​ចំណង​ស្នេហ៍​ដ៏​រឹងមាំ​របស់​អ្នក​ទាំងពីរ។

តាម​ការកត់សម្គាល់​ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ ​សម្រាប់​គូស្នេហ៍​របស់​តារា​សិល្បៈ​កញ្ញា ដេ​ន​នី​ក្វាន់ និង​ចាន់ មករា គេ​សង្កេតឃើញថា ​ពួកគេ​ទាំងពីរ​អំឡុង​មួយរយៈ​ពេល​ប្រហែល​១​ឆ្នាំ​ចុង​ក្រោយនេះ ​ហាក់​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ស្និទ្ធស្នាល​ស្រលាញ់​គ្នា​ខ្លាំង​ជាង​ពេល​មុនៗ​ទៅទៀត ​សូម្បីតែ​បណ្តើរគ្នា​ទៅណា​មក​ណា​ក៏​បង្ហោះ​រូបថត ​និង​សរសេរ​បង្ហាញ​ពី​ភាសា​អូន​បង​យ៉ាង​ផ្អែម​ល្មួត​គួរ​ឲ្យ​ច្រណែន​ផងដែរ។

ជាក់ស្តែង​ថ្មីៗ​នេះ​កញ្ញា ដេ​ន​នី ក្វាន់ បាន​ចេញមុខ​ប្រកាស​ដោយ​អះអាង​ជាថ្មី​លើ​ការ​រឹត​ចំណង​ស្នេហ៍​ពួកគេ​ថា គេ​ថា​យើង​ទាំងពីរ​មិន​សម​នឹង​គ្នា​ព្រោះ​ខាង​ប្រុស​មិន​ស្អាត​ មិន​សង្ហារ​ តែ​សម្រាប់​បេះដូង​របស់ខ្ញុំ​វិញ ​វា​ប្រាប់ថា​សម​គ្នា​បំផុត​ហើយ​ ព្រោះ​យកប្តី​ក្មេង​ស្អាត​សង្ហា​​ មិន​ប្រាកដ​ថា​ផ្តល់​ស្នាមញញឹម​អោយ​ខ្ញុំ​បាន​នោះទេ​។

កញ្ញា ដេ​ន​នី ក្វាន់ បាន​បន្ថែមថា ​សម្រាប់​មនុស្ស​ប្រុស​ម្នាក់នេះ ​ស្ម័គ្រ​ធ្វើ​គ្រប់យ៉ាង​ឲ្យ​តែ​ខ្ញុំ​មាន​ក្តី​សុខ​មិន​ខ្វល់​ថា ​គាត់​លំបាក​យ៉ាងណា​នោះទេ​ នេះហើយ​ជា​ចំណុច​ដែល​ខ្ញុំ​ចោល​គាត់​មិនបាន។ តាមរយៈ​នេះ​ក៏មាន​ទស្សនិកជន​​អ្នកគាំទ្រ​ជាច្រើន​បាន​ជូនពរ​ និង​សម្តែង​អារម្មណ៍​ត្រេកអរ​ចំពោះ​គូស្នេហ៍​របស់​ពួកគេ​ទាំងពីរ​នាក់​នេះ​ផងដែរ ​ខណៈដែល​រូបភាព​បង្ហាញ​ពី​ផ្អែមល្ហែម​នេះ​នៅ​បន្ត​កើតមាន​ជា​បន្តបន្ទាប់​ ហើយ​វា​ក៏​ជា​គំរូ​ល្អ​សម្រាប់​សិល្បករ​ដទៃទៀត​ផង​ដែរ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment